ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរួមជាមួយថ្នាក់ដឹកនាំគម្រោង SDGERA នៅការិយាល័យកណ្ដាល Setec ទីក្រុងប៉ារីស
កិច្ចប្រជុំបានផ្តោតលើការធានាឱ្យមានការដំឡើងទ្វារទឹកស្វ័យប្រវត្តិចំនួនពីរ ក្រោមគម្រោង SDGERA ប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។ ការពិភាក្សាបានផ្តោតលើលក្ខខណ្ឌបច្ចេកទេស ភស្តុភារ និងប្រតិបត្តិការទាំងអស់ដែលត្រូវការត្រៀមទុកជាមុន និងអំឡុងពេលដំឡើង ដោយមានគោលបំណងធានាការត្រៀមលក្ខណៈពេញលេញនៃការប្រើប្រាស់ឧបករណ៍ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងដៃគូទាំងអស់។ គណៈកម្មាធិការបានអនុម័តផែនការ អនុវត្តគម្រោងសម្រាប់ឆ្នាំ ២០២៦–២០២៩ ដោយបញ្ជាក់ថា ការងារដំឡើងដំបូងនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៦ បន្ទាប់មកនឹងមានការដំឡើងទ្វារទឹកបន្ថែមទៀតក្នុងអំឡុងឆ្នាំ២០២៧និងឆ្នាំ២០២៨។លើសពីការពិភាក្សាលម្អិតផ្នែកបច្ចេកទេស កិច្ចប្រជុំក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាង SIAVB…