អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹង​ខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត

ការងារជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគផ្នែកខាងលិចជាន់ផ្ទាល់ដីនៃជណ្តើរកណ្តាលនៅទិសខាង​ត្បូងប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ មកដល់ពេលនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ជួសជុលគ្រឹះខឿនស្រុត និងថ្មក្រៀកហែកបានរួចរាល់ហើយ។ និងបន្តជួស​ជុលខឿនទ្របង្កាន់ដៃនាគស្រទាប់ខាង​លើដែលរអិលចេញពីគន្លងដើម ដើម្បីរៀបបង្កាន់នាគឱ្យត្រូវតាមទីតាំងដើម។ លោក សយ សុភារិន្ទ ភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត ឱ្យដឹងថា ក្រោយពីបញ្ចប់ការជួសជុលគ្រឹះខឿន ក្រុមការងារបន្តជួសជុលខឿនបង្កាន់ដៃនាគស្រទាប់ខាងលើរអិលចេញពីគន្លងដើម ដោយត្រូវសម្អាតដីស្អុយ និងរៀបចំថ្មខឿនផ្នែកដែលងាកចេញ ហើយរៀបបង្កាន់ដៃនាគឱ្យមានលំនឹងឡើងវិញ។…

អាជ្ញាធរជាតិអប្សរា ប្រកាសស្វែងរកម្ចាស់កាបូបអ្នកទេសចរជ្រុះឬភ្លេចនៅចំណុចផ្លូវកង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សាក្រវ៉ាន់ រើសបានកាបូបដៃចំនួនមួយរបស់ភ្ញៀវទេសចរបរទេស ដែលបានជ្រុះ ឬភ្លេចនៅចំណុចផ្លូវជិះកង់ ចម្ងាយប្រហែល២០០ម៉ែត្រខាងកើតទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កែងផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) ឬកែងផ្លូវអក្សT។ ក្រោយពីរើសបាន សិស្សក៏យកមកប្រគល់ជូនលោកគ្រូអ្នកគ្រូ ហើយថ្នាក់ដឹកនាំសាលាបឋមសិក្សាក្រវ៉ាន់ រាយការណ៍មកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរក និងប្រគល់ជូនម្ចាស់ដើមវិញ៕ ម្ចាស់កាបូប ឬអ្នកមានទំនាក់ទំនងម្ចាស់ខាងលើ…

ក្រុមការងារខ្មែរនិងអាមរិក កំពុងជួសជុលជណ្ដើរ​៥ថ្នាក់និងចម្លាក់តោនៅទិសខាងត្បូងនៃប្រាសាទ​ភ្នំបាខែង

ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ពន្ធជណ្តើរទាំង៥ថ្នាក់ទិសខាងត្បូងនៃប្រាសាទភ្នំបាខែង។ មកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ ជួសជុលសម្រេច​បានជណ្ដើរចំនួន៤ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ពន្ធជណ្ដើរចំនួន១ថ្នាក់ទៀត។ ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង លោក វ៉ាន​ វ៉ា ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់របស់ប្រាសាទភ្នំបាខែងទិសខាងត្បូងសម្រេចបាន៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ពន្ធជណ្តើរចំនួន៥ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលាប្រមាណជា៥ខែទៀត។…

អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញស្តីពីការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌតំបន់អង្គរ ជូនដល់និស្សិតមកពីសាកលវិទ្យាល័យជាតិបាត់ដំបង

ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៣ ចំនួន២០រូប មកពីសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង បានចុះទស្សនសិក្សានៅក្នុងតំបន់អង្គរ​  ក្នុងគោល​បំណងសិក្សាស្វែងយល់អំពីការងារជួសជុល អភិរក្សថែទាំប្រាសាទ រួមទាំងប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ ស្ថាបត្យកម្មប្រាសាទបុរាណនៅក្នុងតំបន់អង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនេះដែរ មន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការអភិរក្ស…

អាជ្ញាធរជាតិអប្សរាដាក់របាសុវត្ថិភាពភ្ញៀវទេសចរនៅប្រាសាទប្រែរូប

អាជ្ញាធរជាតិអប្សរា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពភ្ញៀវទេសចរគ្រប់រូបជាចាំបាច់។ ដោយសារ ការយកចិត្តទុកដាក់នេះ អាជ្ញាធរជាតិអប្សរា បានធ្វើរបាសុវត្ថិភាពសម្រាប់ភ្ញៀវ នៅលើប្រាសាទប្រែរូប ដើម្បីធានាបានសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងតែទៅទស្សនាប្រាសាទ និងទិដ្ឋភាពថ្ងៃរៀបលិច ដូចនៅប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោមដែរ៕

ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ

ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ អ្នកទេសចរអាចផ្លាស់ប្ដូរបរិយាកាស​ ដោយចូលទស្ស​នាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សា​បក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខ​ទូរសព្ទ ០៨៩…

អាជ្ញាធរជាតិអប្សរា​ ចូលរួមពិព័រណ៌ផ្សព្វផ្សាយ​ និងចែកកូនឈេី​ ក្រោមមូលបទ​ “ពន្លកបៃតង”​ និងវេទិកាកេសរកូលជាតិលេីកទី៤​

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា​ ចូលរួមពិព័រណ៌ផ្សព្វផ្សាយ​ និងចែកកូនឈេី​ ក្រោមមូលបទ​ “ពន្លកបៃតង”​ និងវេទិកាកេសរកូលជាតិលេីកទី៤​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ​ អាជ្ញាធរជាតិអប្សរា​ ក៏បាននាំយកកូនឈេីចម្រុះចំនួន២៩ប្រភេទ​ សរុបចំនួន១,៧០០ដេីម​…

អនាម័យបរិស្ថានស្រស់ស្អាត ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា បានយកចិត្តចំពោះការងារបោស​សម្អាត ថែទាំ អនាម័យបរិស្ថាននៅតាមប្រាសាទ និងបរិវេណជុំវិញនោះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ។ ព្រោះថា​ ទាំងនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាបានផងដែរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរ​គុណចំពោះក្រុមការងារផ្នែកសម្អាតបរិស្ថាន ដែលជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងអាកាសក្តៅ ត្រជាក់ឬភ្លៀងរលឹមយ៉ាងណា ក៏នៅតែបន្តសកម្មភាពដ៏មមាញឹក ក្នុងការងារបោសសម្អាត កាត់សម្អាតស្មៅ កូនឈើ…

ក្រុមការងារក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ

ក្រុមការងារនៃក្រុមហ៊ុន មេនូឡាយហ្វ៍ កាលពីព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤ បានសហការជាមួយអាជ្ញាធរជាតិអប្សរា​ ដែលមានអ្នកចូលរួមសរុប១០០​នាក់ បន្តចូលរួមដាំកូនឈើនៅក្នុងឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ ក្នុងបំណងដើម្បីបង្កើនគម្របព្រៃ​ឈើបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដើមឈើដែលបានដាំនៅពេលនោះសរុប ១១០០ដើម ដែលរួមមាន ដើមច្រេស ២៥០, ដើមបេង ២២៥, គ្រញូង ២៥ដើម, ដើមយាង ឬឈើទាល ២០០, ដើមធ្នង់​២០០…

អាជ្ញាធរ​ជាតិ​អប្សរា​ និងភាគីអាល្លឺម៉ង់ ចុះ(Mou) ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ នៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ…