អាជ្ញាធរជាតិអប្សរា ប្រកាសស្វែងរកម្ចាស់កាបូបអ្នកទេសចរជ្រុះឬភ្លេចនៅចំណុចផ្លូវកង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សិស្សសាលាបឋមសិក្សាក្រវ៉ាន់ រើសបានកាបូបដៃចំនួនមួយរបស់ភ្ញៀវទេសចរបរទេស ដែលបានជ្រុះ ឬភ្លេចនៅចំណុចផ្លូវជិះកង់ ចម្ងាយប្រហែល២០០ម៉ែត្រខាងកើតទីតាំងត្រួតពិនិត្យសំបុត្រចូលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កែងផ្លូវសម្តេចវិបុលបញ្ញាសុខ អាន (ផ្លូវ៦០ម៉ែត្រ) ឬកែងផ្លូវអក្សT។

ក្រោយពីរើសបាន សិស្សក៏យកមកប្រគល់ជូនលោកគ្រូអ្នកគ្រូ ហើយថ្នាក់ដឹកនាំសាលាបឋមសិក្សាក្រវ៉ាន់ រាយការណ៍មកអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរក និងប្រគល់ជូនម្ចាស់ដើមវិញ៕

ម្ចាស់កាបូប ឬអ្នកមានទំនាក់ទំនងម្ចាស់ខាងលើ អាចទាក់ទងតាមលេខទូរសព្ទ័ 012 247 525។ សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *