Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / និស្សិតសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញ មកស្វែងយល់ប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ

និស្សិតសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញ មកស្វែងយល់ប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ

និស្សិតផ្នែកវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញចំនួន៨០នាក់ មកស្វែងយល់ពីសារសំខាន់ និងការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ តាមរយៈទស្សនកិច្ចសិក្សា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤

ទស្សនកិច្ចនេះ អាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញដើម្បីធ្វើបទបង្ហាញ ព្រមទាំងបានដឹកនាំចុះទៅតាមកន្លែង និងទីតាំងជាក់ស្តែងផង។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញជូនដល់និស្សិតទាំងនោះ អំពីកិច្ចការងារគ្រប់គ្រងក្នុងតំបន់អង្គរ អំពីប្រវត្តិនៃការរីកចម្រើននៃសំណង់ធារាសាស្ដ្របុរាណ សារសំខាន់នៃការគ្រប់គ្រងទឹកនិងប្រើប្រាស់ទឹក ផលប៉ះពាល់កើតមានឡើងក្នុងតំបន់អង្គរកំឡុងពេលគ្មានការជួសជុលថែទាំ  ព្រមទាំងជួសជុលប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យមានដំណើរការឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា និងសមិទ្ធផលដែលទទួលបានពីការងារគ្រប់គ្រងទឹកក្នុងតំបន់អង្គរជាដើម។

បន្ទាប់ពីបញ្ចប់បទបង្ហាញរួចមក អ្នកជំនាញរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតចុះពិនិត្យតាមទីតាំងសំណង់គ្រប់គ្រងទឹកសំខាន់ៗជាច្រើនកន្លែង ថែមទាំងពន្យល់លម្អិតពីការងារចាត់ចែងគ្រប់គ្រងទឹក មុខងារនៃសំណង់ធារាស្ត្រនីមួយៗ ការភ្ជាប់ទំនាក់ទំនងគ្នានៃប្រព័ន្ធទឹកក្រោមដី រួមទាំងឆ្លើយតបនិងសំណួររបស់និស្សិត ដើម្បីផ្តល់ចំណេះដឹងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផង៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories