Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ចុះពិនិត្យការរៀបចំ និងអភិវឌ្ឍន៍តំបន់ពាក់ស្នែង និងរុនតាឯក

អ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ចុះពិនិត្យការរៀបចំ និងអភិវឌ្ឍន៍តំបន់ពាក់ស្នែង និងរុនតាឯក

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះទៅពិនិត្យការរៀបចំ និងកិច្ចអភិវឌ្ឍន៍នៅតំបន់ពាក់ស្នែង និងរុនតាឯក។

ក្នុងដំណើរទស្សនកិច្ច ដែលដឹកនាំដោយលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ, ឯកឧត្តមអគ្គនាយក​និងអគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

នៅតំបន់រុនតាឯក ក្រុមការងារបានចុះទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាព ចម្ការបង្ហាញ និងផ្ទះកសិករគំរូដែលទទួលបានការគាំទ្របច្ចេកទេសដោយអ្នកជំនាញកសិកម្មរបស់ អាជ្ញាធរជាតិអប្សរា។ល៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories