ពលរដ្ឋ20គ្រួសារបង្ហាញក្តីបារម្ភក្រោយពេលអាជ្ញាធរក្រុងចេញលិខិតជូនដំណឹងពីការចុះវាស់វែងលើក្បាលដីរបស់ពួកគាត់

សៀមរាប÷ពលរដ្ឋប្រមាណ20គ្រួសារ​ ដែលជាម្ចាស់ក្បាលដីចំនួន20 បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយអាជ្ញាធរក្រុងចេញលិខិតជូនដំណឹងពីការចុះវាស់វែងលើក្បាលដីរបស់ពួកគាត់ជាថ្មី។
.ក្រុម​ពលរដ្ឋ​ខាងលើ​ កាលពីរសៀលថ្ងៃទី២៣​ខែមីនាឆ្នាំ២០២៦ បានកាន់ឯកសារមកឈរចាំក្រុមមន្ត្រីអាជ្ញាធរតាមក្បាលដីរៀងខ្លួន ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ​ក្រុង.ខេត្តសៀមរាប​ ត្រង់ចំណុចខាងត្បូងផ្លូវ៦០ម៉ត្រ អតីតភូមិព្រៃគុយ ឃុំអំពិល ស្រុក ប្រាសាទ​បាគង​ ប៉ុន្តែអាជ្ញាធរមិន​បានចុះទៅវាស់វែងដូចតាមការកំណត់នោះទេ​ ថែម​ទាំងមិនផ្តល់ដំណឹងមកវិញថា​ ត្រូវចុះវាស់វែងពេល​ណាអោយពិតប្រាកដនោះដែរ។ តែពលរដ្ខម្ចាស់ក្បាលដីទាំងនៅ​ក្នុងខេត្ត​ ទាំងនៅក្រៅខេត្ត​ ត្រូវចំណាយពេលរងចាំខាតទាំងការងារខាតទាំងមុខរបរប្រចាំថ្ងៃទៀត ចំណុចទាំងនេះហើយដែរពួកគាត់ព្រួយបារម្ភ​ ខ្លាច​ក្រែងពេលពួកគាត់ចាកចេញ មានការវាស់វែងដោយគ្មានម្ចាស់ចូលរួម។


.លោក​ឡាយ​ សុកថុល ពលរដ្ឋម្ចាស់ក្បាលដីលេខ ១៨៩ បានអោយដឹងថា​ ដីនេះរូបគាត់មានលិខិតកាន់​កាប់តាំងពីឆ្នាំ២០០៧មកម្លេះ។ ដីខាងលើនេះស្ថិតក្នុងបុរីសណ្ឋាគារដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លុះឆ្នាំ២០១៦​ រាជរដ្ឋាភិបាលបានចេញអនុក្រិត្យលេខ១៥៨ កាត់ឆ្វៀលចេញពីបុរីសណ្ឋាគារហើយធ្វើប្រទានកម្មជូនប្រជាពលរដ្ឋតាមជាក់ស្តែង។


នៅក្នុងឆ្នាំ២០១៦​ដដែលក្រោយពីគណ:កម្មការចំរុះចុះអនុវត្តអនុក្រិត្យមានជិត៣០០ក្បាលដី តែក្នុងពេលបិតផ្សាយក៍ស្រាប់តែអាជ្ញាធរជាតិអប្សរាប្តឹងជំទាស់លើក្បាលដី​ទាំងនោះ ដោយអះអាងថាបានដោះ​ស្រាយ​គោលនយោបាយរួចហើយ​ ចាប់ពីពេលនោះក៍ពលរដ្ឋក៍បានប្តឹងតវ៉ាជាហូរហែរ។ លុះកំឡុងឆ្នាំ​២០១៧,​២០១៨ ក៍មានមនុស្សមួយក្រុមដើរចរចារជាមួយពលរដ្ឋបើអ្នកណាព្រមប្រគល់ដី៥០%(ពុះពាក់កណ្តាល) អោយទៅពួកគេនោះនឹងទទួលបានដីកម្មសិទ្ធិ(ប្លង់រឹង)​ ហើយមួយរយ: ក្រោយ​មកក៍ឃើញក្បាលដីមួយចំនួនធំបានប្លង់រឹងជាហូរហែរ និងនៅ​សល់តែប្រហែល៤០ក្បាលដីប៉ុណ្ណោះដែលមិនទាន់បានប្លង់ក្រោមហេតុផលបានដោះស្រាយគោល​នយោបាយរួចហើយនិងមានឯកសារ(IRC)​ ត្រឹមត្រូវ​។

កំឡុងឆ្នាំ២០២០,​២០២១ ក្រោយ​ពេលប្តូរទីតាំងដីពីភូមិព្រៃគុយ ឃុំអំពិល​ ទៅជាភូមិអញ្ចាញ​ សង្កាត់នគរធំ ពលរដ្ឋដែលមិនទាន់បានប្លង់បានដាក់លិខិតតវ៉ាជាហូរហែរពីក្រោមដល់លើ រហូតខុទ្ទកាល័យសម្តេចតេជោចេញចំណារមកអោយខេត្តដោះស្រាយវិញ នៅតែគ្មានដំណោះស្រាយ។ នៅឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានចេញលិខិតអោយធ្វើប្លង់ដីខាងលើប្រគល់ជូនទៅអាជ្ញាធរជាតិអប្សរា ហើយនៅថ្ងៃទី២៣​ខែមីនាឆ្នាំ២០២៦អាជ្ញាធរក្រុងបានលិខិតចុះវាស់វែងទើបពួកគាត់ប្រមូលគ្នាមករងចាំបែបនេះ។

sdr


.លោក​ឡាយ​ សុកថុល បញ្ជាក់ថា ពួកគាត់ទាំង២០​ក្បាលដីខាងលើ មិនដែលបានទទួលការដោះស្រាយគោលនយោបាយពីអាជ្ញាធរថ្នាក់ណាម្តងណាឡើយ អីចឹងទេសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាចុះមកពិនិត្យដោយផ្ទាល់និងយកឯកសារដោះស្រាយគោល​នយោ បាយមកបង្ហាញផង​ បើមានមែននឹងប្រគល់ដីជូន។តែបើមិនមានឯកសារបញ្ជាក់ពីការដោះស្រាយទេ សូមមេត្តាផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគាត់ដោយអនុគ្រោះផងចុះ។

sdr


.ចំណែកស្រ្តីឈ្មោះណៅ អាំងហួយ ជាគ្រូបង្រៀនម្នាក់ក៍បានលើក​ឡើង​ស្រដៀងឡាយ.សុកថុល​ ដែរដោយបញ្ជាក់ថាក្បាលដីរបស់គាត់ដែលបានសង់ផ្ទះរួច​ហើយមានត្រឹម​៦×២០ម៉ែត្រប៉ុណ្ណោះមិនមានប្លង់ទេ តែអ្នកនៅសង ខាងបានប្លង់អស់ហើយ។ ស្ត្រីខាងលើបន្តថា កាលពីកន្លងទៅមានគេមកចរចារសុំ៧០០​ដុល្លារនឹងចេញប្លង់អោយ តែគាត់មិនមានលុយអោយគេក៍ត្រូវមាន​ឈ្មោះក្នុងលិខិតជូនដំណឹងពីការវាស់វែងថ្ងៃទី២៣​ខែមីនាឆ្នាំ២០២៦នេះដែរ។

sdr


.ក្រៅពីស្ត្រីជាគ្រូបង្រៀន ក្រុមពលរដ្ឋម្ចាស់ក្បាលដីទាំង​២០ខាងលើ​ ក៍បានទទូចស្នើសុំអាជ្ញាធរពីថ្នាក់​ក្រោមដល់លើមេត្តាផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគាត់ផង ត្បិតរាជរដ្ឋាភិបាលបានធ្វើប្រទានកម្មអោយពួកគាត់យូឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតនៅសុខៗអាជ្ញាធរចេញលិខិតមកបិតលើក្បាលដីស្តីពីវាស់វែងជាហូរហែរ អោយពលរដ្ឋមករងចាំ តែគ្មានមន្ត្រីណាម្នាក់ចុះមកសោះ នេះជាសញ្ញាបន្លាចពលរដ្ឋអោយភ័យខ្លាចរត់ ចោលដីមែនទេ? បើអីចឹងពួកខ្ញុំពលរដ្ខទាំង២០គ្រួសារសល់តែជម្រើចុងក្រោយ គឺដាក់បណ្តឹងទៅសម្តេចហ៊ុន​ ម៉ាណែត​ ដើម្បីសុំអន្តរាគមន៍ប៉ុណ្ណោះ។

sdr


.ទោះបីក្រុមពលរដ្ឋ២០គ្រួសារដែលអះអាងថា ម្ខាស់ក្បាលដីទាំង២០ខាងលើ បាននាំគ្នាឈរកាន់ឯកសារតាមក្បាលដី ផ្តល់ព័ត៌មានខ្លះដល់អ្នកកាសែតជុំវិញដីទំនាស់ដ៌រ៉ាំរ៉ៃនេះ​ គេនៅមិនទាន់ឃើញអាជ្ញាធរចេញមកឆ្លើយតបយ៉ាងណានោះទេ អង្គភាពសារព័ត៌មានយើងរងចាំបកស្រាយ រាល់ការឆ្លើយតបពីអាជ្ញាធរ.៕

dav
sdr
dav

Leave a Reply

Your email address will not be published. Required fields are marked *