ក្រុមហ៊ុន WAKODO Cambodia ចូលរួមដាំកូនឈើនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត

នៅថ្ងៃទី១០  ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន WAKODO Cambodia ចំនួន១៣នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា  ចូលរួមដាំកូនឈេីចម្រុះចំនួន៥០ដេីម និងស្មៅចំនួន១០០ម៉ែត្រការ៉េ នៅបរិវេណអតីតផ្សារយាងធំ ស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត។

ការងារនេះជាផ្នែកមួយនៃយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

Leave a Reply

Your email address will not be published. Required fields are marked *