សម្រស់រុក្ខវិថីព្រះសីហនុ

មុននឹងទៅដល់ប្រាសាទបុរាណនានានៅក្នុងរមណីយដ្ឋានអង្គរ អ្នកដំណើរ ឬទេសចរទាំងឡាយ ដែលធ្វើដំណើរលើកំណាត់ផ្លូវនៃរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅកាន់រមណីយដ្ឋានអង្គរ នឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយនិងធម្មជាតិ ព្រៃប្រឹក្សាលាស់ត្រួយបញ្ចេញពណ៌ខៀវខ្ចីនៅអមសងខាងផ្លូវគ្រប់រដូវកាល។


ភាពស្រស់ស្អាតនៃធម្មជាតិពណ៍បៃតងនេះ គឹរួមជា​មួយការយកចិត្តទុកដាក់ដាំកូនឈើបន្ថែមថ្មីៗ និងបោសសម្អាតថែទាំបរិស្ថានស្អាតជាប្រចាំរបស់ក្រុម​ការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។

សូមអ្នកដំណើរទាំងអស់គ្នាមេត្តាកុំបោះសំរាមគ្រប់ប្រភេទលើដងផ្លូវដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន និងអនាម័យនៃរមណីយដ្ឋានអង្គរ៕

Leave a Reply

Your email address will not be published. Required fields are marked *