Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ប្រគល់ថវិការ ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ជិត៩ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ

ប្រគល់ថវិការ ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ជិត៩ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ

សៀមរាប៖ ថវិការជិត៩ម៉ឺនដុល្លារ ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ ត្រូវបានប្រគល់ជូនមន្ទីពេទ្យកុមារអង្គរ។


   លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឱ្យដឹងថា៖ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ យើងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដែលពេលនេះគឺជាឆ្នាំទី១០ហើយ។ យើងប្រមូលបានថវិកាជាបឋមចំនួន៨៩.៦៨៨ ដុល្លារសហរដ្ឋអាមេរិក ដែលការចូលរួមបរិច្ចាគថវិការបស់មហាជនទាំងក្នុងនិងក្រៅប្រទេស មកកាន់មន្ទីរពេទ្យ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបន្តដំណើរការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ ព្រោះថារាល់ ថ្ងៃមន្ទីរពេទ្យពឹងផ្អែកថវិកា៧០ភាគរយ បានមកពីសប្បុរជននៅក្រៅប្រទេស និង៣០ភាគរយបានមកពីសប្បុរសជនក្នុងប្រទេស។

លោកបន្តថា ក្នុងនាមមន្ទីរពេទ្យកុមារអង្គរ នៃខេត្ត សៀមរាប លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះសង្ឃ និង ថ្នាក់ដឹកនាំខេត្ត ព្រម ទាំងសប្បុរសជនទាំងអស់  ដែលបានបន្តចូលរួមបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យ ដើម្បីបន្តដំណើរការ ពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ។


   មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ក្នុងគោលដៅផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនដល់កុមារកម្ពុជា។រៀង រាល់ថ្ងៃ មន្ទីរពេទ្យទទួលការពិនិត្យនិងព្យាបាលជំងឺជូនកុមារចំនួន៣៥០នាក់ និងក្នុងមួយឆ្នាំមានចំនួនជាង១ម៉ឺននាក់ ដោយមានផ្តល់នូវសេវាកម្មជាច្រើនដូចជា៖ការពិគ្រោះជំងឺ សម្រាកនៅមន្ទីរពេទ្យ សង្រ្គោះ បន្ទាន់ វះកាត់ ព្យាបាលជំងឺមហារីក ព្យាបាលកុមារមានជំងឺភ្នែក និងសុខភាពមាត់ធ្មេញ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យតែងតែចូលរួមជាមួយក្រសួងសុខាភិបាល ធ្វើការបណ្តុះបណ្តាលផ្នែកគិលានុដ្ឋាក គ្រូពេទ្យរាប់រយនាក់ និងបន្តសកម្មភាពចុះអប់រំសុខភាពជូនសហគមន៍នៅតាមទីជនបទផងដែរ ៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories