Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិ សហការជាមួយអាជ្ញាធរជាតិអប្សរា បានចូល មកធ្វើទស្សនកិច្ចសិក្សា ស្រាវជ្រាវ ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយក្នុងក្រុងសៀមរាប

សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យជាតិ និងអន្តរជាតិ សហការជាមួយអាជ្ញាធរជាតិអប្សរា បានចូល មកធ្វើទស្សនកិច្ចសិក្សា ស្រាវជ្រាវ ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយក្នុងក្រុងសៀមរាប

.នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ សាស្ត្រាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក ដោយមាននិស្សិតចូលរួមមកពីសាលាភូមិន្ទវិចិត្រសិល្បៈនៃប្រទេសកម្ពុជា សហរដ្ឋ អាមេរិក ហ្វីលីពីន តៃវ៉ាន់ និងថៃ ចំនួន៣៧រូប សហការជាមួយអាជ្ញាធរជាតិអប្សរា បានមកចូលរួមធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាមួយ នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍ និងសម្រប សម្រួលការងារ ជូនលោកសាស្ត្រាចារ្យ និងនិស្សិត ដែលមកចូលរួមធ្វើការស្រាវជ្រាវរួមគ្នានេះ។ នេះជាឱកាសដ៏ល្អមួយបង្ហាញពីទំនាក់ទំនងផ្នែកវិទ្យាសាស្រ្ត សិក្សាអប់រំបណ្តុះបណ្តាលធនធានមនុស្សជាលក្ខណៈអន្តរជាតិ លើវិស័យបុរាណវិទ្យា ដែលអាជ្ញាធរជាតិអប្សរា បានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌនៃគម្រោងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រោយសម័យអង្គរ។

លោក អ៊ឹម សុខរិទ្ធី បានបន្ថែមថា បច្ចុប្បន្ននេះ អង្គរ បានក្លាយជាមន្ទីរពិសោធន៍អន្តរជាតិ ដែលអ្នក ស្រាវ ជ្រាវជាតិ និងអន្តរជាតិ បានមកទទួលការហ្វឹកហ្វឺន  និងហាត់ការ។

សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះ មានរយៈពេល៣សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣តទៅ ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធរបស់វត្តចេតិយ និងការធ្វើកំណាយសិក្សាផ្តោតសំខាន់អំពីទួលបុរាណ ការរស់នៅរបស់មនុស្សនៅលើទួល សង្គមនិងសកម្មភាពសេដ្ឋកិច្ចនាសម័យអតីតកាលជាដើម៕


About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories