Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ទីបំផុតសំណង់(រីសត)ដែលសង់រំលោភចូលស្ទឹងសង្កែ ត្រូវបានវាយកម្ទេចចោលមួយផ្នែក

ទីបំផុតសំណង់(រីសត)ដែលសង់រំលោភចូលស្ទឹងសង្កែ ត្រូវបានវាយកម្ទេចចោលមួយផ្នែក

.បាត់ដំបង ៖ទីបំផុត​សំណង់​(រី​សត​)ដែលសង់រំ​លោ​ភចូលស្ទឹង​សង្កែ ដែលមហាជនរិះគន់ស្ទើពេញប្រទេសត្រូវម្ចាស់សំណង់ យល់ព្រមវាយកម្ទេចចោលមួយផ្នែក។


.លោកសុខ លូ អភិបាលខេត្ត​បាត់ដំបង នៅព្រឹក​ថ្ងៃ​ ទី​២៤ខែមិថុនា ឆ្នាំ២០១៣ បានដឹកនាំមន្ត្រីចុះពិនិត្យនិង បានសហការជាមួយម្ចាស់សំណង់ ក្នុងការវាយ កម្ទេចចោលមួយផ្នែក។

.ក្រោយពេលពិនិត្យ លោកហាក់ទទួលស្គាល់​ថា រឿង​នេះ​ពិតជា​មានការ​រិះគន់​ខ្លាំង​ពី​មហាជន​មែន ពិសេស​អ្នកលេង​បណ្ដាញ​សង្គម និង ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​វា​យ​ប្រហារ​លោក​មិន​សំចៃ​ដៃ អំពីសំណង់​ខាងលើ​នេះ ។


.លោក​អភិបាលខេត្ត បញ្ជាក់ថា តាម​ពិតលោកមិន​បានដឹង​ពី​ការ​សាងសង់​សំណង់​រី​សត​នេះ​ទេ ព្រោះ​គេ​ធ្វើ​តាំងពី​រូបលោកមិន​ទាន់​មក​កាន់​ជាអភិបាលខេត្តបាត់ដំបង​ម្ល៉េះ ។
.លោកអភិបាលខេត្ត បញ្ជាក់ថា ខណ:នេះបានឲ្យ​មន្ត្រី​ជំនាញ​គូសវាស់ជាក់ស្ដែង​ លើ​ទីតាំង​សំណង់​តាម​ប​ច្ចេស ដើម្បី​ឲ្យ​ដឹង​ថា តើ​សំណង់​បេតុង​នេះ បាន​សាងសង់​រំ​លោ​ភលើ​ដី​ចំណី​ស្ទឹង​ប៉ុន្មាន​មែ​ត្រ។
ក្រោយត្រួតពិនិត្យ​ជាក់ស្ដែង​ ម្ចាស់​សំណង់​ក៏​បាន​ឯកភាព​រួច​ហើយ ក្នុង​ការ​វា​យ​កម្ទេច​លើចំណុចដែលប៉ះពាល់​លើ​ដី​មាត់​ស្ទឹង ។

.ជាមួយគ្នានោះ លោកអភិបាលខេត្តបាត់ដំបង បាន​បញ្ជាក់​ថា មាន​៣​ចំណុច ដែល​ម្ចាស់​សំណង់​បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត ទី​១ ត្រូវ​កាយ​អាចម៍ដី​ឲ្យ​អស់ពី​បាត​ស្ទឹង។ ទី​២ ត្រូវ​វាយ​កម្ទេច​ចោល​សំណង់​(​វ៉េ​រ៉​ង់​ដា​)​ដែល​ធ្វើ​លយ​ចូល​មាត់​ស្ទឹង ​និងទី​៣ ត្រូវ​រៀបចំ​សាងសង់​ជើងទេ​ជំ​រេល​ច្រាំង​ស្ទឹង​ឲ្យ​រឹង​មាំ​តាម​លក្ខណ​:​បច្ចេកទេស ។
.កិច្ចការ​វា​យ​បំផ្លាញ​ចោល​សំណង់​ល្មើសច្បាប់ និង​ស្ថាបនា​ច្រាំង​ស្ទឹង​ខាងលើ​នេះ គឺជា​បន្ទុក​របស់​ក្រុមហ៊ុន(ឧកញ៉ា ទុ​យ​ គី​) ដែល​ទទួល​សាងសង់​គម្រោង​នេះ​ពី​ម្ចាស់​រី​សត ។

  .សូមជម្រាបជូនថា សំណង់រីសត ដែលសង់រំលោភចូលស្ទឹងសង្កែ ស្ថិតនៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង។ នៅប៉ុន្មានថ្ងៃមុននេះ មានការផ្សព្វផ្សាយរិះគន់តៗយ៉ាងខ្លាំង រហូតរដ្ខបាលខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា សំណង់ខាងលើមិនមានការរំលោភចូលស្ទឹងនោះទេ។ តែទីបំផុត ក៍សម្រេចវាយកម្ទេចចោលមួយផ្នែក បន្ទាប់ពីរកឃើញថា បានសង់រំលោភចូលស្ទឹងសង្កែ ដែលជាស្ទឹងប្រវត្តិសាស្ត្រ របស់ដូនតាខ្មែរ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories