Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ករណីសំណង់មួយដែលកំពុងបណ្តែតខ្លួនចូលមាត់ស្ទឹងសង្កែ នៅតែជាប្រធានបទ វែកញែកគ្មានទីបញ្ចប់

ករណីសំណង់មួយដែលកំពុងបណ្តែតខ្លួនចូលមាត់ស្ទឹងសង្កែ នៅតែជាប្រធានបទ វែកញែកគ្មានទីបញ្ចប់

  .បាត់ដំបង៖ ករណីសំណង់ដ៌រឹងមាំមួយ ដែលកំពុងបណ្តែតខ្លួនយ៉ាងស្គឹមស្គៃ ចូលទៅមាត់ច្រាំងនៃស្ទឹងសង្កែ នៅតែជាប្រធានបទវែកញែករបស់មហាជនទូ ទៅស្ទើតែគ្មានទីបញ្ចប់ បើទោះបីជារដ្ឋបាលខេត្ត បាត់ ដំបង ចេញលិខិតបកស្រាយបំភ្លឺហើយក៍ដោយ។


.នៅប៉ុន្មានថ្ងៃមុននេះ គេបានបង្ហោះចែករំលែកតៗគ្នាដោយបានសរសេរបង្ហាញអំពីប្រវត្តិសាស្ត្ររបស់ស្ទឹងសង្កែ។ ឯខ្លះទៀតបានសរសេរបែបត្អូញត្អែ បរិយាយសម្តែងការសោកស្តាយ ក្រោយពេលឃើញរូបភាពដ៌កម្របណ្តែតខ្លួនលើផ្ទៃច្រាំង ស្ទឹងប្រវត្តិសាស្ត្របែប នេះ។

.ជាមួយនឹងការសរសេរបរិយាយ បែបសម្តែងការមិន សូវសប្បាយចិត្ត ហើយបានចែករំលែកតៗគ្នានេះរដ្ឋបាលខេត្តបាត់ដំបងក៍បានចេញសេចក្តីបំភ្លឺព័ត៌មានជម្រាបជូនប្រជាពលរដ្ឋ និងសាធារណ:ជន។

.ក្នុងលិខិតលេខ..ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា ម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ)មិនបះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាង សង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ។

  .ទោះជាបែបនេះក្តី ប៉ុន្តែអ្នកច្បាប់មួយរូបបានបក ស្រាយថា   គម្រោងសំណង់នេះត្រូវបានចាត់ទុកថា រំលោភមាត់ស្ទឹង ឬច្រាំងស្ទឹងហេីយ បេីទោះបីម្ចាស់គម្រោងសំណង់អះអាងថាខ្លួនមានប្លង់គ្រប់គ្រាន់ក៏ដោយ។ 
  ផេកផ្លូវការ របស់បណ្ឌិត Chhaihieng Kim បានពន្យល់ទៀតថា ពីព្រោះច្បាប់ស្តីពីធនធានទឹក ច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យស្តីពីការ គ្រប់គ្រងចំណីស្ទឹងបាននិរាករណ៍ដោយតុណ្ហីភាពនូវប្លង់ដីនិងប្លង់សំណង់ណាក៏ដោយជាស្ថាពរហេីយ ទោះបីប្លង់នេះចេញមុនឬចេញក្រោយច្បាប់ក៏ដោយ។

.បើយោងច្បាប់ មន្ត្រីចេញប្លង់នេះនឹងអាចត្រូវទទួលវិន័យរដ្ឋបាលនិងទណ្ឌកម្មព្រហ្មទណ្ឌថែមទៀតបេីរកឃេីញចេតនាទុច្ចរិតក្នុងការចេញប្លង់នេះ។ 
.ទោះបីយ៉ាងណា មហាជននៅតែចាត់ទុកថា សំណង់ដ៌ធំ ដែលកំពុងបណ្តែតខ្លួនយ៉ាងស្គឹមស្គៃ លើផ្ទៃច្រាំងស្ទឹងសង្កែ គឺជាប្រធានបទវែកញែកគ្មានទីបញ្ចប់ដដែល ត្បិតរដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា គ្មានការរំលោភបំពានលើច្រាំងស្ទឹង ឯអ្នកច្បាប់បញ្ជាក់ថាសំណង់នេះរំលោភច្រាំងមាត់ស្ទឹង៕
  .សូមអាន សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ខបាលខេត្តបាត់ដំបងទាំងស្រុង.។

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories