Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កក្រើកដល់ឋានព្រះឥន្ទ តែសមត្ថកិច្ច អត់ដឹង ល្បែងជល់មាន់តាម អន ឡាញនៅក្នុងក្លឹបបាល់ទះយីហោ (អេស ស៊ី 333)ល្បីថា មេបើកអោយចាក់១គូរ រហូត ៥០លានរៀល

កក្រើកដល់ឋានព្រះឥន្ទ តែសមត្ថកិច្ច អត់ដឹង ល្បែងជល់មាន់តាម អន ឡាញនៅក្នុងក្លឹបបាល់ទះយីហោ (អេស ស៊ី 333)ល្បីថា មេបើកអោយចាក់១គូរ រហូត ៥០លានរៀល


សៀមរាប៖ល្បែងជល់មាន់តាមប្រពន្ធ័អនឡាញ ក្នុងក្លឹបបាល់ទះយីហោ(អេស ស៊ី ៣៣៣) បានកំពុងល្បីសុះសាយស្ទើពេញក្រុងសៀមរាបថា មេហ៊ានបើក អោយកូនៗចាក់ក្នុង១គូររហូតដល់៥០លានរៀល។


   បើទោះបីបនល្បែងមួយនេះ ល្បីថាឈានមុខគេក្នុងការបើកចំហរ អោយមានការចាក់ភ្នាល់ ក្នុង១គូរៗមាន ទំហ៊ំុទឹកប្រាក់រាប់សិបលានរៀលក៍ដោយ តែក្រុមសមត្ថកិច្ចបែរជាអត់ដឹងទៅវិញ ខណ:ប៉ុន្មានថ្ងៃនេះគេឃើញក្រុមសមត្ថកិច្ចចុះបង្ក្រាប ឬធ្វើកិច្ចសន្យាតាមបណ្តាហាងកាហ្វេខ្លះៗ។

    ទីតាំងបនល្បែងដ៌ធំ ជ្រកក្រោមស្លាកក្លឹបបាល់ទះយីហោ(អេស ស៊ី៣៣៣)នេះស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប រ៉បតាមបណ្តោយផ្លូវចូលទៅក្លឹបខារ៉ាអូខេ រាជនី ចម្ងាយប្រ ហែល១០០ម៉ែត្រពីផ្លូវជាតិលេខ៦  ម្តុំៗប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម តែម្តង។

    បើតាមប្រភពច្បាស់ការ ដែលផ្តល់ដោយក្រុមអ្នកចូលទៅលេងនៅទីនោះបានអោយដឹងថា នៅក្នុងក្លឹប អេស ស៊ី ក្រៅពីតារាងបាល់ទះ គឺមានទីតាំងភ្នាល់ជល់ មាន់តាមអនឡាញចំនួនពីរផ្សេងគ្នា ដែលទីតាំង នីមួយៗមានដាក់ទូរទស្សចំនួន២ ហើយមានបុគ្គលិកស្រីៗក្នុង១កន្លែង ២នាក់ចាំស៊ីសងលុយផងដែរ។

   ប្រភពបន្តថា នៅក្នុងក្រុងសៀមរាប មានតែបន ល្បែងក្នុងក្លឹបអេស ស៊ី ១គត់ដែលមេហ៊ានបើកអោយកូនចាក់ក្នុង១គូររាប់សិបលានរៀល ហើយធានារឿងចាប់ចង។
   ជាមួយនឹងការបើកបនល្បែងដ៌ធំ នៅកណ្តាលក្រុងទេសចរណ៍ ដែលក្នុងមួយថ្ងៃៗមានមនុស្សចេញចូលទៅលេង ពីព្រឹករហូតយប់ជ្រៅនេះ ពលរដ្ឋក្នុងក្រុងទាំងមូល ពិសេសអ្នករស់នៅក្បែរនោះ បង្ហាញពីភាពភ័យខ្លាចចំពោះអសន្តិសុខយ៉ាងខ្លាំង។ ពួកគាត់លើក ឡើងថា ល្បែងជាប្រភពនៃចោរកម្ម ហេតុអ្វីក៍គេបង្កើតបនល្បែងកណ្តាលក្រុងធំបែបនេះ.? ខាងណាអ្នកអនុញាតិច្បាប់.? ឬមួយថា ជាកន្លែងអ្នកធំ.?អីចឹងទេសូម លោកអធិការ ក៍ដូចជាលោកស្នងការ មេត្តាជួយពិនិត្យ មើលផង បើមិនដូច្នេះទេ អំពើហឹង្សាក្នុងគ្រួសារ និងអំពើចោរកម្ម ប្រាកដជាកើតឡើងមិនខានឡើយ។

  នៅក្នុងបនល្បែង នៃក្លឹបបាល់ទះ អេស ស៊ី ៣៣៣ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ គ្រា ដែលក្រុមអ្នកកាសែតចូលទៅផ្តិតយករូបភាព គេឃើញក្រុមអ្នកញៀនល្បែងរត់ចេញទៅខាងក្រៅ ប៉ុន្តែក្រុមអ្នកកាងល្បែង២ទៅ៣នាក់ បានគំរាមដោយប្រើ ពាក្យថា ពួកហ្អែកថតនឹងមានដឹងទេថា ជាដីរបស់អ្នក ណា.?។ បើតាមសំដីអ្នកកាងល្បែង ទីតាំងបនល្បែងមួយនេះអាចជារបស់អ្នកធំ..! អីចឹងហើយទើបដំណើរ ការដោយគ្មានការបង្ក្រាប។

   ជុំវិញការបើកល្បែងដ៌ធំមួយនេះ គេនៅមិនទាន់ដឹងថា លោកវរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប និងលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប ក៍ដូចជាលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកង រាជអាវុធហត្ថខេត្តសៀមរាប បានជ្រាបហើយឬយ៉ាង ណានោះទេ ។ តែសង្ឃឹមថា លោកទាំងបី នឹងមានវិធានការ ប្រសិនបើបនល្បែងខាងលើនេះគ្មានច្បាប់។
   អង្គភាព សៀមរាបធូដេ រងចាំឆ្លើយតប រាល់ការបក ស្រាយបំភ្លឺរបស់ថ្នាក់ដឹកនាំ នៅរាល់ម៉ោងធ្វើការ៕

dav

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories