Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / និស្សិតនៃសាកលវិឡាល័យន័រតុននាទីក្រុងភ្នំពេញ សម្តែងការពេញចិត្តចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងខេត្តសៀមរាប

និស្សិតនៃសាកលវិឡាល័យន័រតុននាទីក្រុងភ្នំពេញ សម្តែងការពេញចិត្តចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្រុមនិស្សិតនិស្សិតផ្នែកវិស្វកម្មសំណង់ឆ្នាំទី៣ និងស្ថាបត្យកម្ម នគរូបនីយវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ចំនួន២៣០នាក់មកពីទីក្រុង ភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតជាច្រើនមានការចាប់អារម្មណ៍ចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរយ៉ាងខ្លាំង។

កញ្ញា សុខ ណៃ ជានិស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្ម មានប្រសាសន៍ថា រូបនាងចាប់អារម្មណ៍ទៅលើសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ និស្សិតដដែល បញ្ជាក់ឱ្យដឹងថា ចំណុចដែលធ្វើឱ្យនាងចាប់អារម្មណ៍នោះ គឺទី១ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប មានដាក់តាំងបង្ហាញវត្ថុបុរាណជាច្រើនដែលបានពីការធ្វើកំណាយបុរាណវិទ្យានានា ដែលជាឱកាសអាចឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណទាំងនេះ និងចំណុចមួយទៀត គឺនាងចាប់អារម្មចំពោះការរចនាប្លង់ស្ថាបត្យកម្មរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ អ្វីដែលនាងចាប់អារម្មណ៍ទៅលើប្លង់សារមន្ទីរនោះ គឺអ្នករចនាបានគូសប្លង់ មានលំហ ទឹក ដី ខ្យល់តាមបែបស្ថាបត្យកម្មសម័យទំនើប ប៉ុន្តែនៅតែរក្សាតម្លៃជាខ្មែរដូចជាការលាបពណ៌ជាដើម។

ប្រធានក្រុមដឹកនាំនិស្សិតនៃសាកលវិទ្យាល័យន័រតុន សាស្ត្រាចារ្យ សូរ សុគន្ធារី មានប្រសាសន៍ថា ក្រុមនិស្សិតដែលបានមកទស្សនកិច្ចសិក្សានៅខេត្ត  សៀម រាបពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីសំណង់ស្ថាបត្យកម្មទាំងបុរាណ និងសម័យទំនើប។ ហើយនៅក្នុងដំណើរទស្សនកិច្ចសិក្សាពេលនេះ គឺសាស្ត្រាចារ្យបាននាំក្រុមនិស្សិតឱ្យមកមើលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក៏ដូចជា សំណង់អភិរក្សអង្គរ និងសំណង់ដទៃជាច្រើនទៀត មានសំណង់សណ្ឋាគារ រមណីយដ្ឋាន ដើម្បីឱ្យក្រុមនិស្សិតទាំងនោះ មានគំនិតយកទៅអនុវត្តន៍ ជាពិសេស ក្នុងពេលដែលពួកគាត់ធ្វើនិក្ខេបបទជាដើម។

សូមបញ្ជាក់ថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុនទាំងនេះ ក្រៅតែពីមកធ្វើទស្សនកិច្ចសិក្សានៅតាមសារមន្ទីរមួយចំនួនក្នុងខេត្តសៀមរាប ពួកគេក៏នឹងចំណាយពេលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទៅទស្សនាការដ្ឋានជួសជុលប្រាសាទព្រហ្មកិល ទៅទស្សនាការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ទស្សនាការដ្ឋានជួសជុលគោបុរៈខាងកើតប្រាសាទអង្គរវត្ត ព្រមទាំងរៀបចំពេលវេលាដើម្បីចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងស្តាប់អនុសាសន៍ស្ដីពីការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌវប្បធម៌ផងដែរ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories