Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាបបន្តដាំដើមត្នោត នៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា ដើម្បីថែរក្សាដើមត្នោតជាតំណាងអត្តសញ្ញាណរបស់ខ្មែរ

អាជ្ញាធរជាតិអប្សរាបបន្តដាំដើមត្នោត នៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា ដើម្បីថែរក្សាដើមត្នោតជាតំណាងអត្តសញ្ញាណរបស់ខ្មែរ

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា​សម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ បានបណ្តុះ​និងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្រៅពីឈើប្រណិតៗអាជ្ញាធរជាតិអប្សរាក៏បានគិតគូ ចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់​គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនិងការបាត់បង់ដើមឈើ ជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។

លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែង ឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះដើមត្នោត ដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរ លើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ៥,០០០ដើមរួចមកហើយ។

ខណៈក្រុមការងារក៏កំពុងបណ្តុះ នៅតាមស្ថានីយបណ្តុះកូនឈើនានា មានប្រមាណជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណ នារដូវវស្សាខាងមុខនេះ។

នៅពេលដើមត្នោតដែលបានដាំដុះក្នុងពេលកន្លងមក លូតលាស់ហើយអាចអាស្រ័យផលបាន បងប្អូនប្រជាពលរដ្ឋនៅក្បែរៗនោះអាចអាស្រ័យផល តាមរយៈការបេះផ្លែ និងទឹកត្នោត យកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែអាជ្ញាធរជាតិអប្សរា សូមសំណូមពរបងប្អូនមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាត ព្រោះថាដើមឈើទាំងនោះ ទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញ ចំណាយពេលមិនតិចជាង២០ឆ្នាំឡើយ៕

About siemreaptoday

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories