Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា ជួសជុល អភិរក្សប្រាសាទបាតជុំ ដំណាក់កាលទី៥

អាជ្ញាធរជាតិអប្សរា ជួសជុល អភិរក្សប្រាសាទបាតជុំ ដំណាក់កាលទី៥

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទបាតជុំ ក្នុងដំណាក់កាលទី៥។ ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤

កញ្ញា  ដយ ពេជ្រជីរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទបាតជុំ ឱ្យដឹងថាបច្ចុប្បន្នក្រុមការងារកំពុងជួសជុលតួប៉ម
កណ្តាលផ្នែកខាងលើនៃប្រាសាទបាតជុំដោយជួសជុលនៅជ្រុងខាងជើង និងទិសអាគ្នេយ៍កន្លែងដែលមានហានិភ័យខ្លាំងជាមុនសិន និងបន្តជួសជុលកន្លែងខូចខាតផ្សេងៗរហូតដល់កំពូលប្រាសាទ ដើម្បីឱ្យរចនាសម្ពន្ធឥដ្ឋមានភាពរឹងមាំឡើងវិញ និងទប់ស្កាត់ការហូរជ្រាបទឹកជាបន្តទៀត។

វិស្វករដដែលបន្តទៀតថា មុនជួសជុល ប្រាសាទបាតជុំ មានសភាពទ្រុឌទ្រោម និងគ្រោះថ្នាក់ខ្លាំង ដោយនៅផ្នែកខ្លះឥដ្ឋហែកចេញពីគ្នា ជញ្ជាំងឥដ្ឋពុកផុយ រលុះធ្លាក់ និងផ្នែកខ្លះទៀតនៃតួប៉មបានផ្លាស់ប្ដូរទ្រង់ទ្រាយ ដែលទាមទារឱ្យមានការជួសជុលពង្រឹងជាបន្ទាន់។

ប្រាសាទបាតជុំ កសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១០ ដោយមន្ត្រីជាន់ខ្ពស់ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ពុទសាសនាមហាយាន។ ប្រាសាទនេះ កសាងនៅលើខឿនថ្មបាយក្រៀមពីរថ្នាក់ដែលមានតួប៉មសង់ពីឥដ្ឋចំនួន និងមានសិលាចារឹកចំនួន៦ផ្ទាំង។ ផ្នែកខ្លះនៃស្ថាបត្យកម្ម លម្អដោយថ្មភក់ដូចជាផ្តែរ ស៊ុំទ្វារ និងជើងខឿននៃតួប៉មទាំងបី។

ការងារជួសជុលមកដល់ដំណាក់កាលទី៥នេះ តួប៉មប្រាសាទទាំងបី នឹងមានភាពរឹងមាំជាងមុន ដោយពុំចាំបាច់ទល់ទ្រនៅតាមតួប៉មទាំងបីជាបន្តទៀតនោះទេ។ ប្រាសាទនេះ នឹងបានបង្ហាញសោភ័ណភាពឡើងវិញ គង់វង្សបានយូរអង្វែងទៅអនាគត ហើយភ្ញៀវទេសចរ ក៏នឹងអាចចូលទស្សនាស្វែងយល់នៅតាមតួប៉មនីមួយៗបានដោយសុវត្ថិភាព៕

About siemreaptoday

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories