Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សោភ័ណភាពប្រាសាទតុបខាងលិច ក្រោយពេលជួសជុល

សោភ័ណភាពប្រាសាទតុបខាងលិច ក្រោយពេលជួសជុល

ប្រាសាទតុបខាងលិច កសាងនៅសតវត្សរ៍ទី១០ និងកសាងបន្ថែមនៅសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧ ដោយខឿនដើមសង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។

តួប៉មកណ្តាលក៏កែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា។

នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃ ខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ។

ដោយសារអាយុកាល កត្តាធម្មជាតិ និងការកង្វះការថែ ទាំរយៈពេលយូរ បានធ្វើឱ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង។ ពេលបច្ចុប្បនេះ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ។

ត្បិតប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។

សូមបញ្ជាក់ថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ។ បើធ្វើដំណើរចេញពីប្រាសាទបាយ័នស្ថិតនៅខាងឆ្វេងដៃមានចម្ងាយ៧០០ម៉ែត្រ និងពីខ្លោងទ្វារតាកាវខាងស្តាំដៃ មានចម្ងាយ៨០០ម៉ែត្រ៕

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរា រៀបចំធ្វើបទបង្ហាញក្រោមប្រធានបទ«របត់សង្គមសម័យកណ្តាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបានអញ្ជើញវាគ្មិនដែលជាដៃគូសហការណ៍ស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវដែលបានធ្វើកន្លងមក ជូនមន្រ្តីបុគ្គលិក និងសាធារណជនស្តាប់ និងទស្សនា ក្រោមប្រធានបទ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories