សិក្ខាសាលាស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌» បានបញ្ចប់ដោយជោគជ័យ

សិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពស្ដីពី«ច្បាប់ និងបេតិកភណ្ឌវប្បធម៌»រយៈពេល៣ថ្ងៃ ដែលឧទ្ទេសនាមដោយមេធាវីអន្តរជាតិ ជាអ្នកឯកទេសខាងបេតិកភណ្ឌវប្បធម៌ លោក Etienne Clement បានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ២០២៤

សិក្ខាសាលារៀបចំធ្វើ តាំងពីថ្ងៃទី២ ខែកក្កដានោះ មានគោលបំណងបង្កើនសមត្ថភាពមន្ត្រីចម្រុះ មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។

មន្ទីរវប្បធម៌ខេត្តសៀមរាប មន្ទីររៀបចំដែនដីខេត្ត​សៀមរាប អាជ្ញាធរដែនដីទាំង៥ស្រុក/ក្រុងក្នុងរមណីយដ្ឋានអង្គរ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ឱ្យយល់ដឹងពីគោលការណ៍ច្បាប់ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីលើកតម្លៃ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌។

សិក្ខាសាលាដែលបានពន្យល់ជាច្រើន ដែលទាក់ទងនឹងអនុសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងការ​គ្រប់​គ្រង ថែរក្សាបេតិកភណ្ឌវប្បធម៌ឱ្យកានតែមានប្រសិទ្ធ​ភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *