Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានខេមអេដ បន្តដាំកូនឈើនៅបរិវេណខាងមុខប្រាសាទ​អង្គរវត្ត

អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានខេមអេដ បន្តដាំកូនឈើនៅបរិវេណខាងមុខប្រាសាទ​អង្គរវត្ត

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីទស្សនកិច្ចប្រចាំឆ្នាំ និងជិះកង់កម្សាន្តក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក្រុមនិស្សិតនៃវិទ្យាសា្ថនខេមអេដ (CamEd Business School) ចំនួន១៩១នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈេីចម្រុះចំនួន២០០ដេីម និងស្មៅចំនួន១០០ម៉ែត្រការ៉េ នៅបរិវេណអតីតផ្សារយាងធំ ស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ។

ការងារនេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories