Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ដាំកូនឈើ១,០០០ដើមនៅរមណីយដ្ឋានអង្គរដើម្បី អបអរសាទរខួបរុក្ខទិវាជាតិ ៩កក្កដា ២០២៤

ដាំកូនឈើ១,០០០ដើមនៅរមណីយដ្ឋានអង្គរដើម្បី អបអរសាទរខួបរុក្ខទិវាជាតិ ៩កក្កដា ២០២៤

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធ យុទ្ធនាការដាំដើមឈើ ចំនួន១,០០០ដើម អបអរ​សាទរខួប រុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ ” ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

អញ្ជើញជាអធិបតីនាឱកាសនោះមាន ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទ​ក្រហមកម្ពុជា ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជា ខេត្តសៀមរាប។

ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានព្រមទាំងវត្តមាន លោក លោកស្រី ប្រធានឬតំណាងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសមាជិក សមាជិកានៃគណៈកម្មាធិការកាកបាទ​ក្រហម​កម្ពុជា មកពីសាខា ខេត្តបាត់ដំបង បន្ទាយ​មានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារផងដែរ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍នាឱកាសនោះថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោនមស្សរីករាយក្នុងការផ្តល់នូវកិច្ចសហការ និងការរៀបចំទីតាំង ព្រមទាំងកូនឈើក្នុងព្រឹត្តិការណ៍នេះ។ ព្រៃឈើ និងធម្មជាតិនៅជុំវិញគឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់បានពីប្រាសាទ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញនូវព្រៃឈើគឺជាអទិភាពមួយក្នុងចំណោមអទិភាពជាច្រើន។

ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូនឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។   ទន្ទឹមនេះ ក៏មានការចែកជូនកូនឈើ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុងទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ ក្រោមប្រធានបទ ” ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព” បានសបញ្ជាក់ពីសេចក្តីស្រឡាញ់ ឆន្ទះ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាបរិស្ថាន ព្រៃឈើឱ្យបានគង់វង្ស ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។

ឯកឧត្តមថា យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បានដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា មានដើមឈើតូចធំជាច្រើន បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចការសម្របសម្រួលផ្តល់ទីតាំង ក៏ដូចជាកូនឈើសម្រាប់ដាំ នៅក្នុងយុទ្ធនាការដាំកូនឡើងវិញ អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories