អាជ្ញាធរជាតិអប្សរា កែប្រែទីតាំង​ដីសឹករិចរិល និងដីទំនេរ ទៅជាទេសភាពបៃតង

អាជ្ញាធរជាតិអប្សរា បានកែលម្អទីតាំងដីមួយចំនួនដែលសឹករិចរិល ឬដីទំនេរ និងបរិវេណនៅតាមដងផ្លូវ ទៅជាទេសភាពបៃតងខួបប្រាំងវស្សា។

ជាមួយគ្នានោះ​ក៍បានដាំស្មៅ និងដើមឈើកាន់តែច្រើនឡើងជាបន្តបន្ទាប់ ហើយមើលថែជាប្រចាំ រួមទាំងថែទាំដើមឈើដែលមានស្រាប់កាន់តែល្អប្រសើរ។

ព្រៃឈើ ជាផ្នែកមួយរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់សោភ័ណភាពតំបន់រមណីយដ្ឋានអង្គរ និងភពផែនដីរបស់យើង។ សូមចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *