Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ម្ចាស់ដីស្របច្បាប់ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងម្នាក់និងគូកនដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត35ហិកតា

ម្ចាស់ដីស្របច្បាប់ព្រមានចាត់វិធានការផ្លូវច្បាប់លើ អធិការរងម្នាក់និងគូកនដែលកំពុងចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត35ហិកតា

សៀមរាប÷ម្ចាស់ដីស្របច្បាប់ដែលទទួលបានប្រទាន​កម្ម​ ជាកម្មសិទ្ធិ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៣៨សជណ.ដប ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ព្រមានចាត់វិធាន​ការផ្លូវច្បាប់លើអធិការរង​ នៃអធិការនគរបាលស្រុកវ៉ារិនម្នាក់​ និងគូកន​ ប្រសិនបើមិនព្រមដកខ្លួនចេញពីការចូលទៅរំលោភកាន់កាប់ដីរបស់គាត់ជិត35ហិកតាទេនោះ។


  អធិការរងនៃអធិការនគរបាលស្រុកវ៉ារិន ដែលរងការចោទថា បានចូលទៅរំលោភបំពានកាន់កាប់គ្រប់គ្រងលើដីស្របច្បាប់របស់ពលរដ្ឋជិត៣៥ហិកតា មាន​ឈ្មោះនី​ សាវ៉ុន ប្រពន្ធឈ្មោះយ៉ឺន គឹមយឿន និងគូ កនម្នាក់ទៀតឈ្មោះកែ សុខចិន្តា ភេទស្រី ។


លោកទ្រិញ ឡាក់ឃាំង តំណាងឲ្យឪពុកម្តាយក្មេកដែលមានកូនបង្កើតប្រុសស្រី១១នាក់ ដែលជាម្ចាស់ដីស្របច្បាប់នៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៤នេះ​ បានប្រាប់អ្នកសារ​ព័ត៌មានថា ដីរបស់លោកដែលកំពុងរងការរំលោភបំពាននេះ ជាប្រភេទដីកសិកម្ម មានព្រំប្រទល់ជាប់គ្នាក្នុងស្រុកបន្ទាយស្រីនិងស្រុកវ៉ារិន។ ដីខាងលើនេះឪពុកនិងម្តាយក្មេករបស់លោកបានគ្រប់គ្រងអាស្រ័យផលតាំងពីឆ្នាំ ២០០៥មកម្លេះ។ ដីនៅក្នុងស្រុកបន្ទាយស្រី​ ក្នុងឆ្នាំ​២០១២ .២០១៣គឺបានចុះបញ្ជីដីធ្លីជាប្រពន្ធ័LMAP រួចរាល់ហើយដោយក្រុមនិស្សិតស្មគ្រ័ចិត្ត។


.លោកបន្តថា នៅថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២២​ម្តាយរបស់លោករួមទាំងពលរដ្ឋ១២៧គ្រួសារទៀតបានទទួលវិញញាបនបត្រសម្គាល់អចលនវត្ថុស្រប​ច្បាប់ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប ដូចមានក្នុងVEDIO និងរូបភាពខាងក្រោម។ បច្ចុប្បន្ននេះ ស្រាប់តែលេចមុខឈ្មោះកែ សុខចិន្តា​.ឈ្មោះនី​ សាវ៉ុន និងប្រពន្ធឈ្មោះយ៉ឺន គឹមយឿន ចូលមកគ្រប់គ្រងកាន់កាប់ហើយអះអាងថា ជាដីរបស់ពួកខ្លួន។


.លោកទ្រិញ​ ឡាក់ឃាំង​ អោយដឹងទៀតថា ដីរបស់គ្រួសារឪពុកក្មេកលោកដែលអធិការរងឈ្មោះនី សាវ៉ុន និងប្រពន្ធឈ្មោះយ៉ឺនគឹមយឿន រំលោភកាន់កាប់នោះប្រហែល៦.៥០ ហិកតាជាប្លង់រឹងស្ថិតក្នុងស្រុកបន្ទាយស្រី​ និង២ហិកតាជាប្លង់ភូមិឃុំស្ថិតក្នុងស្រុកវ៉ារិន។ ចំណែកឈ្មោះកែសុខចិន្តា រំលោភកាន់កាប់ប្រហែក១៨ហិកតាជាប្លង់រឹងស្ថិតក្នុងស្រុកបន្ទាយស្រីនិង៧ហិកតាជាប្លង់ភូមិឃុំស្ថិតក្នុងស្រុកវ៉ារិន ត្បិតដីរបស់លោកមានព្រំប្រទល់ជាប់គ្នានៃស្រុកទាំងពីខាង​លើ។


.ដោយឃើញក្រុមមនុស្សខាងលើចូលមករំលោភ​បំពានលើដីស្របច្បាប់បែបនេះ រូបលោកក៍បានដាក់​ពាក្យសុំអន្តរាគមន៍ទៅអភិបាលនៃគណអភិបាលខេត្តសៀមរាបដើម្បីមានវិធានការ តាមរយ:លិខិតចុះថ្ងៃទី ២១ខែកញ្ញាឆ្នាំ២០២៣។ ជាមួយគ្នានោះរដ្ឋបាលខេត្តសៀមរាបក៍បានចេញលិខិតលេខ៧៦១/២៣លសអោយអភិបាលស្រុកទាំងពីរសហការគ្នាពិនិត្យនិងស្រាវជ្រាវអោយបានច្បាស់លាស់ និងផ្តល់ជារបាយការណ៍ដើម្បីរដ្ឋបាលខេត្តឆ្លើយតបម្ចាស់ស្នើសុំវិញ។


.លោកទ្រិញឡាក់ឃាំង បានអោយដឹងទៀតថា​ករណី​នេះ លោកបានធ្វើលិខិតបំភ្លឺ និងបានភ្ជាប់នូវឯកសារគតិយុត្តិជាច្រើនដាក់ជូនលោកអភិបាលស្រុកទាំងពីរ ហើយរូបលោកក៍បានចូលរួមប្រជុំជាមួយលោកអភិ​បាលរងស្រុកបន្ទាយស្រី និងលោកអភិបាលរងស្រុកវ៉ារិនចំនួនពី២ដង ដោយលើកទីមួយនៅទីតាំងដី នឹងលើកទីពីរនៅសាលប្រជុំស្រុកវ៉ារិននាថ្ងៃទី៣១ ខែ​ឧសភា ឆ្នាំ២០២៤

ដោយលោកអភិបាលរងស្រុកវ៉ារិនលើកឡើងថា លោកអាចសម្របសម្រួលរឿងដីដែលស្ថិតនៅដែនសមត្ថកិច្ចខ្លួនប៉ុណ្ណោះ ចំពោះបញ្ហាដែលភាគីណាមួយមានប័ណ្ណរឹង សូមឲ្យប្តឹងជំទាស់ទៅតុលាការ ចុះ។ បន្ទាប់មកទៀតនៅថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៤ ខាងស្រុកវ៉ារិន ក៏បានអញ្ជើញភាគីទាំងអស់ទៅទីតាំងដី ពេលទៅដល់ស្រាប់តែភាគីយុឺន គឹមយឿន និងឈ្មោះកែ សុខចិន្តារួមទាំងបុរសម្នាក់ ទៀត បានបញ្ជាលោកអភិបាលរងស្រុកវ៉ារិនឈ្មោះស៊ុយ សាង នាំមន្ត្រីរបស់ខ្លួន និងក្រុមមនុស្សដែលរំលោភបំពានដីរបស់លោក ទៅចុចវាស់វែងបាញ់ប្លង់លើដីរបស់លោកទាំងនៅក្នុងស្រុកវ៉ារិន និងស្រុកបន្ទាយ​ស្រីទៅវិញ។ ដែលទង្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួននេះបង្ហាញថា មានចេតនាបើកភ្លើងខៀវ ក្នុងការឃុបឃិត.រំលោកបំពានលើពលរដ្ឋស្លូតត្រង់។


.ក្រៅពីសំណូមពរ ក៍ដូចជាការទទូចសុំ អាជ្ញាធរគ្រប់ជាក់ថ្នាក់ ពិនិត្យនិងផ្តល់ភាពយុត្តិធម៍ លោកទ្រិញឡាក់ឃាំង ក៍ត្រៀមចាត់វិធានការ ដោយដាក់ពាក្យប្តឹងទៅតុលាការផងដែរ ប្រសិនបើបុគ្គលទាំង៣រូបខាង​លើមិនព្រមដកខ្លួនចេញពីការរំលោភបំពាន ត្បិតដីខាងលើនេះជាដីស្របច្បាប់ ដែលទទួលបានពីការប្រទានកម្មរបស់សម្តេចតេជោ ហ៊ុន​ ​សែន​ យ៉ាងពិតប្រាកដ៕
   ទោះបីយ៉ាងណា​ អង្គភាពសៀមរាបធូដេ នៅមិន​ទាន់ទទួលបានការបកស្រាយពីគូភាគីនៅឡើយទេ អង្គភាពយើងរងចាំទទួលការឆ្លើយតបពីភាគីពាក់ពន្ធ័រាល់ម៉ោងធ្វើការ។

About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories