Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កូនឈើចម្រុះចំនួន៤,១០៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤

កូនឈើចម្រុះចំនួន៤,១០៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤

ពីពាក់កណ្ដាលខែឧសភា ដល់ដើមខែមិថុនា ឆ្នាំ​២០២៤​នេះ អាជ្ញាធរជាតិអប្សរាបានចែកចាយ កូន​ឈើចម្រុះសរុប ៤,១០៥ដើម តាមស្ថាប័ន វត្តអារាម និងដល់ប្រជាពលរដ្ឋទូទៅ ដែលបានដាក់ពាក្យស្នើ យកទៅដាំនៅទីតាំងផ្សេងៗ។ កូនឈើដែលចែកចាយទាំងនោះរួមមាន៖

– ផ្តល់កូនឈើចម្រុះជូនតំណាងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចំនួន៥៥៥ដើម ដើម្បីយកទៅដាំលម្អបន្ថែមក្នុងបរិវេណវិទ្យាស្ថាន សិ្ថតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង១២៥ដើម ធ្នង់១២៥​ដើម បេង១២៥ដើម គគីរ៥០ដើម កកោះ៥០ដើម រំដួល៥០ដើម និងផ្កាព្កុល៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ហេង ណាវី ប្រជា​ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១០០ដើម ដើម្បីយកទៅដាំនៅភ្នំប្រសិទ្ធិ៍។ កូនឈើទាំងនោះរួមមាន  គ្រញូង២៥ដើម ធ្នង់២៥ដើម ច្រេស២៥ដើម និងបេង២៥ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ឡៃ សុភ័ស្ត ប្រជា​ពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១០ដើម ច្រេស១០ដើម និងបែង​១០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ម៉ៅ ហាត់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ត​សៀម​រាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម បេង៥០​ដើម កកោះ៥០ដើម និងលឿងរាជ៥០ដើម។

– ប្រគេទកូនឈើចម្រុះជូនតំណាងព្រះគ្រូចៅអធិការ វត្តមុនឆាយលាងវនារាម ចំនួន៤០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម គ្រញូង១០០ដើម ធ្នង់​៥០ដើម បេង៥០ដើម ក្ងោក៥០ដើម និងរំដួល​៥០​ដើម។

– ប្រគេទកូនឈើចម្រុះជូនតំណាងព្រះភិក្ខុ ប៉ុង ផាន់ ចំនួន១,៣០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្តនិក្រោធារាម ស្ថិតក្នុងភូមិឆាំឆា ឃុំតាងអុង ស្រុក​ចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់២០០ដើម បេង២០០ដើម ឈើទាល២០០ដើម គគីរ២០០ដើម ផ្តៀក១០០ដើម និងរំដួល១០០ដើម។

– ផ្តល់កូនធ្នង់ចំនួន១០០ដើម ជូនលោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស័្វយតសៀមរាប ដើម្បីយកទៅដាំនៅបរិវេណក្រុងរុនតាឯក តេជោសែននៃខេត្ត​សៀមរាប។

– ផ្តល់កូនឈើចម្រុះជូនលោក ស៊ន់ កាន់ តំណាងគណៈកម្មការវត្តរាជបូណ៍ ចំនួន៨០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិនៃកម្ពុជា ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១០០ដើម ឈើ​ទាល១០០ដើម គគីរ១០០ដើម សែដា១០០ដើម និងក្ងោក១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក អាំ ចំរើន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប  ចំនួន២០០ដើម ដើម្បីយកទៅដាំខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង​៧០ដើម បេង៧០ដើម និងធ្នង់៦០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ឈុំ រឺ តំណាងវិទ្យាល័យបាយ័ន ចំនួន៤០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណវិទ្យាល័យ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០​ដើម រំដួល១៥០ដើម និងឥន្ទនេល៥០ដើម៕


About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories