Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី

ក្រុមការងារបច្ចេកទេសបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី

កំឡុងសប្តាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២៤នេះ (ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែឧសភា) ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី។

ក្នុងរយៈពេលមួយសប្តាហ៍នេះ នាយកដ្ឋានបានអនុញ្ញាតចំនួន០៨ករណី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ដែលទីតាំងស្នើសុំពួកគាត់មានសំណង់នៅក្នុងទិន្នន័យរូបភាពពីលើអាកាសឆ្នាំ២០០៤ (បានចុះពិនិត្យកន្លងមក)។ ទីតាំងដែលបានអនុញ្ញាតនោះរួមមាន៖

– ស្រុកបន្ទាយស្រី មាន៣ករណី
១. អ្នកស្រី ចិក នឿន អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់
២. អ្នកស្រី ប្រាក់ អួន អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់
៣. អ្នកស្រី អ៊ាន សុវណ្ណនី អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់

-ស្រុកប្រាសាទបាគងមាន១ករណី
១. លោក ទូច តិត អាសយដ្ឋាននៅ ភូមិគិរីមានន្ទ ឃុំអំពិល

– ស្រុកពួក មាន២ករណី
១. អ្នកស្រី ប៉យ អ៊ន់ អាសយដ្ឋាននៅ ភូមិដូនកែវ ឃុំដូនកែវ
២. អ្នកស្រី ម៉ន ចន្ទី អាសយដ្ឋាននៅ ភូមិជ្រលង ឃុំខ្នាត

–  ក្រុងសៀមរាប មាន១ករណី
១. អ្នកស្រី ម៉ុញ ប៉ោ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក

–  ស្រុកអង្គរធំ មាន១ករណី
១. អ្នកស្រី ស៊ន លឿត អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ

សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនផងដែរ។ ហើយរាល់ការដាក់ពាក្យស្នើសុំច្បាប់ ចុះពិនិត្យ គូរប្លង់ និងអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។

អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាត សូមសាងសង់ឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មដែលភ្ជាប់ជាមួយលិខិតអនុញ្ញាតផងដែរ៕


About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories