Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ធ្លាយរូបភាពវីដេអូ មន្ត្រីបរិស្ថានម្នាក់ ភ្ជួររំលោភបំពាន យកដីព្រៃរបស់រដ្ឋ នៅឃុំខ្វាវស្រុកជីក្រែង

ធ្លាយរូបភាពវីដេអូ មន្ត្រីបរិស្ថានម្នាក់ ភ្ជួររំលោភបំពាន យកដីព្រៃរបស់រដ្ឋ នៅឃុំខ្វាវស្រុកជីក្រែង

សៀមរាប÷ តាមរយះខ្សែវីដេអូ ដែលបានថតដោយព្រះគ្រូ វត្តប្រាសាទបឹង សសរវៀច បង្ហាញថា មានជនប្រាំនាក់ចូលទៅភ្ជួរលើដីព្រៃចំការឈើធ្នង់ ដែលលោក តាបានដាំជុំវិញប្រាសាទ។


   តាមរយ:វីដេអូ លោកតាសូមផ្ញើរជូនក្រសួងបរិស្ថានជួយមើលផង ពួកគេទាំងប្រាំនាក់ជាកូនចៅរបស់សហគមន៍ ពួកគេបានមករុករានកន្លែងដែលលោកតាបានថែរក្សាការពារ។ លោកតាបញ្ជាក់ថា ទីតាំងនេះពីមុនមកជាដីព្រៃ លោកតាបានការពារយូឆ្នាំមកហើយ តែមិនឈ្នះ ដោយសារមានមន្ត្រីបរិស្ថានមួយរូបឈ្មោះ ជួប បានចេញមកកាងអោយប្រជាពលរដ្ឋភ្ជួរ ថាជាដីរបស់លោក ជួប ជាមន្ត្រីបរិស្ថាន។ លោក តាខំយកកូនធ្នង់មកដាំដើម្បីឃាំងធ្វើព្រំតែពេលនេះពួកគេបានភ្ជួរទាំងកូនឈើលោកតាបានដាំអស់ទៅ ទៀត។

   ជាមួយគ្នានោះ ក៍មាន facebook មួយ ឈ្មោះ Sovanna Charity.បានសរសេរនិងបង្ហោះកាលពីម្សិលម៉ិញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះថា អា ណិតព្រះគ្រូ វត្តប្រាសាទបឹងសសរវៀច ណាស់ខំគង់ នៅការពារប្រាសាទបុរាណ និងការពារព្រៃឈើអស់ រយ:ពេល១២ឆ្នាំ តែដីព្រៃ និងព្រៃឈើត្រូវបានរំលោភ បំពានពីសំណាក់ ក្រុមមន្រ្តីបរិស្ថានមួយចំនួន និងមន្រ្តីមូលដ្ឋានមួយចំនួន ប្រព្រឹត្តអំពើពុករលួយ យកដីព្រៃ ដែលជាសម្បត្តិជាតិ ពុះចែកគ្នា ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ទីតាំងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែងខេត្ត  សៀមរាប។

ករណីខាងលើនេះ ព្រះសង្ឃនិងប្រជាពលរដ្ឋមានការព្រួយបារម្ភថា ពួកគេនៅតែបន្តសកម្មភាពរំលោភ បំ ពានយកដីរបស់រដ្ឋ ធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកជនខិលខូចមួយក្តាប់តូច ហើយសកម្មភាពបែបនេះនៅតែបន្តរំលោភបំពានយកដីរដ្ឋតទៅទៀត។ ប្រសិន បើក្រសួងបរិស្ថាន និងក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ មិនអនុវត្តតាមសារសំលេងរបស់ សម្តេច  តេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ញើរជូន អោយមន្ត្រីមានសមត្ថកិច្ចការពារដីព្រៃរបស់រដ្ឋ ពីសំណាក់អ្នកមានលុយ អ្នកមានអំណាច ពួកឪកាសនិយម ជាពិសេសជិតដល់ពេលបោះឆ្នោតម្ដងៗ អោយចាប់មេខ្លោងមកផ្ដន្ទាទោស តាមច្បាប់អោយខានតែបាន។

   យោងតាមខ្សែវីដេអូ របស់ព្រះគ្រូ វត្តប្រាសាទបឹងសសរវៀច រួមទាំងបណ្តាញសង្គម Facebook ដែលបានបរិយាយក្នុងពេលដូចគ្នា បង្ហាញថា ធាតុពិតអ្នក រុករានទន្រ្ទានយកដី អ្នកបំផ្លាញព្រៃឈើ គឺជាមន្ត្រីការពារព្រៃឈើសោះ។
  ជុំវិញហេតុការណ៍ និងការចោទប្រកាន់ខាងលើនេះ អង្គភាពសៀមរាបធូដេ មិនទាន់ទទួលបានការបំភ្លឺពី លោក ជួប ដែលអះអាងថា ជាមន្ត្រីបរិស្ថាន នៅតំបន់ខាងលើ ក៍ដូចជាមន្ទីរពាក់ពន្ធ័នៅឡើយទេ។ អង្គភាព រងចាំឆ្លើយតបរាល់ការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories