សៀមរាបធូដេ
លោក គង់ វិបុល កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
ដំណើរស្វែងរកធម៌ក្នុងទឹកដីអង្គរ៖ កុលបុត្រកុលធីតា៣២៨រូប ចូលរួមក្នុងពិធីបួសនាវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
ម្ចាស់បំណុលអះអាងថា ទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូង ឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំ
គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់«គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ

ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។ ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏បុិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕

អាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធរំដោះទឹកចេញពីឧទ្យានសហស្សវត្សរ៍កាកបាទក្រហម

ដោយសារមានភ្លៀងខ្លាំង បានធ្វើអោយឧទ្យានសហស្សវត្សរ៍កាកបាទក្រហមមានដក់ទឹកដែលអាចងាយធ្វើឱ្យដើមឈើងាប់ ឬដួលរលំ។ ដោយមើលឃើញពីស្ថានភាពបែបនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងបានធ្វើការស្តារសម្អាតប្រព័ន្ធលូរចាស់ចំនួន១ខ្សែ និងជីកប្រឡាយរំដោះទឹកថ្មីចំនួន២ខ្សែដោយដាក់លូបន្ថែមទៀតដែលស្ថិតនៅខាងត្បូងកសិន្ធុអង្គរវត្ត ចន្លោះវិថីព្រះសីហនុ និងស្ទឹងសៀមរាប៕

អាជ្ញាធរជាតិអប្សរាប្រមូលទឹកបានគ្រប់គ្រាន់សម្រាប់ត្រៀមប្រើប្រាស់នារដូវប្រាំង

យោងតាមក្រសួងធនធានទឹក និងឧតុនិយម រដូវ​វស្សានឹងចាប់ផ្តើមអស់ឥទ្ធិពលនៅដើមខែវិច្ឆិកា ខាងមុខនេះ គឺមានន័យថា ភ្លៀងក៏នឹងលែងមានបន្តទៀត ហើយរដូវរំហើយក៏នឹងចូលមកដល់។ អាជ្ញាធរជាតិអប្សរា បានប្រមូលទឹកស្ដុកពេញអាង ឬបារាយណ៍សំខាន់នានា ស្ទើរតែ១០០ភាគរយហើយ សម្រាប់ត្រៀមប្រើប្រាស់នៅក្នុងរដូវប្រាំងខាងមុខ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងតំបន់រមណីយដ្ឋានអង្គរ…

ក្រុមការងារព្រៃឈើកំពុងកាត់ដើមឈើយាងមួយដើមដែលមានហានិភ័យ

ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ លោកពន្យល់ថា ដើមយាងនេះមានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ…

អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការបំផុសដល់មហាជនប្រឆាំងព័ត៌មានក្លែងក្លាយ

សៀមរាប÷អភិបាលរងខេត្តសៀមរាប លោក សុខ ថុល នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២៥ បានបង្ហាញថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន ហើយយុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ។ លោក សុខ ថុល លើកឡើងថា បច្ចុប្បន្នពិភពលោក…

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA)

នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី (TİKA) ដឹកនាំដោយលោក Burak Saritarla អ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ប្រទេសឡាវ…

អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ»

នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងបំណងបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជា សាលាបឋម​សិក្សាក្របីរៀល វត្តលលៃ ភូមិភាគ៤…

ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បញ្ជៀសជំនន់ទឹកភ្លៀងនៅក្នុងតំបន់អង្គរចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៥។

ការងារទាំងនេះ ដេីម្បីរំដោះទឹកជំនន់ពីតំបន់ប្រាសាទក្នុងតំបន់អង្គរ និងក្រុងសៀមរាប ដោយធានាថា មិនឲ្យជន់លិចប្រាសាទ ផ្ទះប្រជាពលរដ្ឋ និងធានាសុវត្ថិភាពភ្លៀវក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ។ សូមជម្រាបថា ស្ថានភាពជំនន់ទឹកភ្លៀងនឹងចាប់ផ្តើមស្រកទៅវិញចាប់ពីរសៀលថ្ងៃទី២៥ នេះតទៅ៕

អាជ្ញាធរ​ជាតិ​អប្សរា​ ជូនដំណឹងស្តីពីហានិភ័យផ្សេងៗដែលអាចកើតឡើងនៅរមណីយដ្ឋានអង្គរ

អាជ្ញាធរ​ជាតិ​អប្សរា​ កាលពីថ្ងៃទី២​៤​ខែកញ្ញា​ឆ្នាំ​២០២៥​ម្សិលមិញ នេះ​ បានចេញសេចក្តីជូនដំណឹង ស្ដីពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ។ សូមអានលិខិតជូនដំណឹងទាំងស្រុង..

អាជ្ញាធរជាតិអប្សរា​ ជូនដំដឹងពីការបិទការធ្វើចរាចរណ៍នៅមុខប្រាសាទអង្គរ

សេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ សូមអានសេចក្តីជូនដំណឹងទាំងស្រុង..