ជប៉ុននិងខ្មែរ ៨០០នាក់ រួមគ្នាដាំដើមឈើចំនួន១ម៉ឺនដើម នៅបរិវេណប្រាសាទប្រី
សៀមរាប÷ជនជាតិជប៉ុនចំនួន៤៥០នាក់និងខ្មែរចំនួន៣៥០នាក់ នៅព្រឹកថ្ងៃសៅរ៍ទី០៥ខែកក្កដាឆ្នាំ២០២៥នេះ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៊ីអន នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៊ីអន(AEON)ជប៉ុននិងអាជ្ញាធរជាតិអប្សរា។សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន លោក ណាអូយ៉ា អូកាដា(Noya Okada)បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើវលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថា គម្រោងដាំដើមឈើ១ម៉ឺនដើមនៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វនិងមនុស្សឱ្យកាន់តែប្រសើរឡើង។ ការដាំកូនឈើគឺមានសារសំខាន់ ដោយវាអាចជួយដល់ជីវចម្រុះធម្មជាតិ…
