Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ជណ្ដើរនៅប្រាសាទបន្ទាយសំរ៉ែត្រូវជួសជុល និងកែលម្អឡើងវិញ

ជណ្ដើរនៅប្រាសាទបន្ទាយសំរ៉ែត្រូវជួសជុល និងកែលម្អឡើងវិញ

ថ្មីៗនេះ ក្រុមការងារពិនិត្យសម្បទាទេសចរណ៍ (TSC) ក្នុងតំបន់អង្គរនៃនាយកដ្ឋានអភិវឌ្ឍន៍​ទេសចរណ៍អង្គរ និងវប្បធម៌ បានជួសជុលជណ្ដើរមួយកន្លែងនៅប្រា សាទបន្ទាយសំរ៉ែ។

លោក ប៊ូ ផានេត នៃក្រុមការងារ TSC បានឱ្យដឹងថា ជណ្ដើរដែលបានដំឡើងថ្មីនេះ​មានទំហំបណ្ដោយ ៤.៥០ម៉ែត្រX១.៥០ម៉ែត្រ ស្ថិតនៅចំណុចវាលស្មៅខាងក្នុងប្រាសាទមុខកំពែងទី២ នៃប្រាសាទបន្ទាយសំរ៉ែ។

លោក ប៊ូ ផានេត បានបញ្ជាក់ថា គោលបំណងនៃការរៀបចំខាងលើនេះ ដើម្បីការពារគ្រោះថ្នាក់​ផ្សេងៗ សម្រួលភ្ញៀវដើរទស្សនា ខណៈជណ្ដើរចាស់មានសភាពរង្គឺ ពុកផុយ និងមានភាពរអិលផងដែរ​នារដូវវស្សានេះ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories