ការងារសម្អាតបរិស្ថាន ដើម្បីរក្សាសោភ័ណជាប្រចាំនៃភាពរមណីយដ្ឋានអង្គរ

ក្រុមការងារសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ បានចុះកាត់ស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលត្រូវសម្អាតប្រចាំថ្ងៃ ដោយចល័តពីទីតាំងមួយទៅមួយ មានប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងស្រះស្រង់ជាដើម។

ដ្បិតរដូវវស្សា ភ្លៀងធ្លាក់ញឹកញាប់ស្មៅឆាប់ដុះវែងបន្ដិចពិតមែន តែក្រុមការងារសម្អាតនៅតែប្រឹងប្រែងបំពេញការងារបានទាន់ពេលវេលា ដើម្បីរក្សាបាននូវបរិស្ថានរមណីយដ្ឋានអង្គរ មានសោភ័ណភាពស្រស់ស្អាតជាប្រចាំ៕

Leave a Reply

Your email address will not be published. Required fields are marked *