និស្សិតសាកលវិទ្យាល័យស្វាយរៀងចុះសិក្សាស្វែងយល់ពីការងារដឹកនាំ និងគ្រប់គ្រងរមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ុក គន្ធី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍និស្សិតបរិញ្ញាបត្រ មហាវិទ្យាល័យសង្គមសាស្រ្ត ជំនាញរដ្ឋបាលសាធារណៈជំនាន់ទី១៧ និងទី១៨ នៃសាកលវិទ្យាល័យស្វាយរៀង សរុបចំនួន ៤៥នាក់។

ដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់អំពីតំបន់រមណីយដ្ឋានអង្គរ និងសិក្សាស្វែងយល់ពីការដឹកនាំ និងគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

Leave a Reply

Your email address will not be published. Required fields are marked *