ជាងចម្លាក់ថ្ម នៅតាមប្រាសាទបុរាណដែលជាអ្នកស្រុកអង្គរ
លោក តឹក ទត់ អាយុ៥៨ឆ្នាំ កើតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងបន្តរស់នៅក្នុងទឹកដីនៃភូមិកំណើតរបស់គាត់រហូតមកដល់សព្វថ្ងៃ។បច្ចុប្បន្នគាត់ជាអ្នកឆ្លាក់ក្បាច់នៅប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅហើយ ឱ្យលេចចេញជារូបរាងសិល្បៈលើថ្មឡើងវិញ ដើម្បីរក្សាមរតកដែលបន្សល់ទុកពីដូនតាខ្មែរឱ្យបានគង់វង្សតទៅមុខទៀត។ លោក តឹក ទត់ ឱ្យដឹងថា គាត់បានធ្វើការជាអ្នកឆ្លាក់ក្បាច់ចម្លាក់នៅលើថ្ម នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណរយៈពេលជាង៣០ឆ្នាំមកហើយ។លោក បានចូលធ្វើការជាអ្នកជួសជុលប្រាសាទបុរាណ…
