កិច្ចប្រជុំបច្ចេកទេសរវាងអាជ្ញាធរជាតិអប្សរា និង សហជីពអន្តរសង្កាត់គ្រប់គ្រងទឹកជ្រលងប៊ីយ៉ែវ (SIAVB) ស្តីពីការគ្រប់គ្រងទ្វារទឹកអង្គរពីចម្ងាយនាពេលអនាគត

ក្នុងអំឡុងពេលពិភាក្សា SIAVB បានបង្ហាញគំរូធារាសាស្ត្រមួយ ដែលត្រូវបានប្រើសម្រាប់ការគ្រប់គ្រងពីចម្ងាយនៃតំបន់ជ្រលង Bièvres ដែលជាប្រព័ន្ធទំនើបមួយក្នុងចំណោមប្រព័ន្ធទំនើបបំផុតនៅប្រទេសបារាំង សម្រាប់ការការពារភូមិដ្ឋានប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។ការបង្ហាញនេះបានផ្តោតលើរបៀបនៃការគ្រប់គ្រងពីចម្ងាយដែលគំរូនេះអាចនឹងត្រូវបានកែសម្រួល និងផ្ទេរពីបរិបទទន្លេ Bièvres មកប្រើប្រាស់ក្នុងបណ្តាញគ្រប់គ្រងទឹកនៃប្រព័ន្ធធារាសាស្ត្រអង្គរ។នៅខែសីហា ឆ្នាំ២០២៦ ឧបករណ៍បច្ចេកទេសចំនួនពីរឈុត នឹងត្រូវដឹកជញ្ជូនពីប្រទេសបារាំងមកកម្ពុជា ដើម្បីដំឡើងក្នុងប្រព័ន្ធធារាសាស្ត្រអង្គរ។ នេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតប្រព័ន្ធធារាសាស្ត្រទំនើបរួមបញ្ចូលគ្នានិងអាចគ្រប់គ្រងពីចម្ងាយសម្រាប់តំបន់អង្គរ។ ដំណើរទស្សនកិច្ចនៅទីតាំងជាក់ស្តែង បានអនុញ្ញាតឱ្យក្រុមការងារទាំងពីរ ពិនិត្យមើលការតភ្ជាប់រវាងឧបករណ៏បញ្ជានៅការិយាល័យត្រួតពិនិត្យ និងប្រព័ន្ធបញ្ជាទ្វារទឹកនៅតាមទីតាំងនានា។…

អាជ្ញាធរជាតិអប្សរាជូនដំណឹង​ ស្តីពីការបិទបណ្តោះ​អាសន្នច្រកចេញ, ចូលផ្លូវដំរីខាងជើងនៃប្រាសាទ​អង្គរវត្ត

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ខែ ឧសភា​ ឆ្នាំ​២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទបណ្តោះអាសន្នច្រកចេញ-ចូលផ្លូវដំរីខាងជើង នៃប្រាសាទអង្គរវត្ត។ សូមអានលិខិតជូនដំណឹងទាំងស្រុង..

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹងនៅផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងបានលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ក្រោយចំណាយពេលវេលាចំនួន៦ខែទើបបញ្ចប់ដោយជោគជ័យ។កញ្ញា ដយ ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា និងជាវិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីតាំងពីចុងឆ្នាំ២០២៥មក អ្នកជំនាញបានចាប់ផ្តើមជួសជុល អភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ការងារជួសជុលក្នុងដំណាក់កាលទីមួយ ក្នុងប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៥

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លេីកទី៥ ដេីម្បីពិនិត្យនិងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ៕

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “អ្នកសារព័ត៌មានបេតិកភណ្ឌ”

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “អ្នកសារព័ត៌មានបេតិកភណ្ឌ” ដែលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងអ្នកសារព័ត៌មានចំនួន១៥ អង្គភាពផ្សេងគ្នាមកពីរាជធានីភ្នំពេញ និងសៀមរាប សរុបប្រមាណ៦០នាក់។វគ្គបណ្ដុះបណ្ដាលនេះ…