Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 4

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 496

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 497

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 498

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 499

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 500
ព័ត៌មានជាតិ – Page 34 – សៀមរាបធូដេ

សកម្មភាពក្រុមការងារពិនិត្យ និងតាមដានការសាងសង់ ក្រោយទទួលបានការអនុញ្ញាត ជួសជុលផ្ទះប្រជាពលរដ្ឋក្នុងរមណីដ្ឋានអង្គរ ក្នុងសប្តាហ៍ទី៣ នៃខែតុលា

ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់  និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍)។ រាល់សំណង់នានា ដែលនៅមានសុពលភាព ត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។ជាក់ស្ដែងក្នុងសប្ដាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ…

អាជ្ញាធរជាតិអប្សរា បន្តការជួសជុល ជណ្តើរប្រាសាទបាទជុំ

បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។ វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។ ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល…

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital Investment ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយ​រមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិន

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយ។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើង ក្រោមវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X…

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី៖ « ជំនាញអភិរក្ស និងសិក្សាវិភាគ លើកុលាលភាជន៍ » ដល់មន្ត្រី បុគ្គលិក តាមនាយកដ្ឋានជំនាញ

សិក្ខាកាមចំនួន២០រូប ជាមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ លើវគ្គបណ្តុះបណ្តាលស្តីពី៖ « ជំនាញអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ » ចំនួន៣ថ្ងៃ កាលពីពេលកន្លងទៅថ្មីៗនេះ។   វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ជូនដល់អ្នកដែលធ្វើការផ្នែកអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍…