អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈ យោគយល់លើគម្រោងសិក្សារួម ក្នុងការអភិរក្ស​ផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ដឹកនាំ​ដោយលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់…

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាក្ខន្ធ លោកសាស្រ្តាចារ្យ Darryl Leon Collins

សៀមរាប៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំ គណៈប្រតិភូ អមដំណើរដោយ អគ្គនាយករង…

ជួសជុលនិងពង្រឹងខឿនរួតបាកាណនៅផ្នែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត តាមបែបបុរាណដោយប្រើកម្លាំងមនុស្ស

សៀមរាប៖ ក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរន្ទា ដើម្បីរើដុំថ្មធំៗដែលមានសភាពហែកចេញពីគ្នា ហើយរៀបចំឱ្យមានសភាពកិបគ្នាដូចដើមឡើងវិញ ព្រមទាំងសម្អាតកម្ទេចដុំថ្មតូចៗ ធូលីដីចេញផង នៅខឿនរួតបាកាណនាផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលកំពុងរងការខូចខាតជាច្រើនសតវត្សរ៍មកហើយ។ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាលោក ឃាម មុនី មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃក្រុមអ្នកជួសជុលបានប្រើកម្លាំងមនុស្សសុទ្ធសាធ ដើម្បីរើ អូសទាញឬលើកដុំថ្មធំៗចេញពីកន្លែងដើម ដែលមានសភាពហែករំកិលចេញពីគ្នាពី១ទៅ២៧សង់ទីម៉ែត្រ…

ក្រុមការងារសម្អាតបរិស្ថានសំណូមពរ ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំ ចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ ការងារសម្អាតបរិស្ថាននៅរមណីយដ្ឋានអង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។ ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាមស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹង ត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយ ទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។ ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទ នាគ ព័ន្ធ អ្នកស្រី…

ប្រាសាទនាគព័ន្ធ គោលដៅសម្រាប់ភ្ញៀវទេសចរចូលទស្សនាកម្សាន្ត និងផ្តិតយករូបភាពដ៏ស្រស់ស្អាតមិនដែលរំលង

សៀមរាប៖ប្រាសាទនាគព័ន្ធ ជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទ បុរាណជាច្រើន ដែលមានទិសដៅទស្សនា តាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។ ក្រោយពេលអាជ្ញាធរជាតិអប្សរា បានធ្វើការសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អរ ជា ពិ សេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទ នាគព័ន្ធ។    ទាំងនេះបានធ្វើឱ្យប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាត…

ឃុំខ្លួនស្ត្រីជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យឈ្មោះ សុវណ្ណភូមិ រឿងស៊ីដាច់ លុយ ខ្ទង់៦០ម៉ឺនដុល្លារ

.អ្នកស្រីជីវ ណារ៉ា ស្ថាបនិកក្រុមហ៊ុនសុវណ្ណភូមិ អចលនទ្រព្យ នៅខេត្តសៀមរាប ត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធធនាគាព្រៃស ហើយកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ម្សិលមិញនេះ។ ឈ្មោះ ជីវ ណារ៉ា ភេទស្រី កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ…

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួស ជុលចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលតភ្ជាប់ចម្រឹងបង្អួចថ្មភក់នៅរួតទី២ នៃប្រា សាទអង្គរវត្ត ផ្នែកខាងកើតនៃជ្រុងនិរតី ដែលរងការ ខូចខាតធ្ងន់ធ្ងរ ជ្រុះធ្លាក់មកក្រោមឱ្យរួចផុតពីហានីភ័យនិងប្រសើរឡើងវិញ។ លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សនៅប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ដោយ សារតែអាយុកាលនៃសំណង់យូរអង្វែង ព្រមទាំងរងកម្តៅថ្ងៃ…

ខ្លោងទ្វារដីឆ្នាំង ពេញនិយមសម្រាប់ការថតរូបអនុស្សាវរីយ៍មុនរៀបអាពាហ៍ពិពាហ៍ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍

សៀមរាប៖ ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុង ចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ខ្លោងទ្វារនេះ ជាផ្នែកមួយនៃការចេញចូលក្នុងក្រុងអង្គរធំ និងជាផ្លូវសម្រាប់ទស្សនារមណីយដ្ឋានអង្គរក្នុងវង់ធំផងដែរ។ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាតនៃខ្លោង ទ្វារ ដោយសារទីនេះ មានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង៤ញញឹមស្វាគមន៍ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្រយ៉ាងស្វាហាប់អមសង ខាងផ្លូវ ដោយឆ្លងកាត់កសិន្ធុទឹកព័ទ្ធជុំវិញក្រុងអង្គរធំ និងមានទាំងដើមឈើតូចធំ…

កោរជុកជាពិធីដ៏ចំណាស់មួយ ដែលនៅបន្តរស់ដល់បច្ចុប្បន្ន

សៀមរាប៖កោរជុក ជាពិធីកោរសក់ក្មេងប្រុស ស្រី ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល។     ជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថាប្រហែលមានកំណើតតាំងពីសម័យអង្គរមក។   ប៉ុន្តែបន្តិចម្តងៗទំនៀមនេះ ក៏លែងមានការនិយមដូចសម័យបុរាណ។ ពិធីកោរជុក មាននៅរស់ខ្លះៗ ហើយការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់នៅតែតំបន់អង្គរ។   ជាឧទាហរណ៍ នាចុងខែមេសា ឆ្នាំ២០២៣ គ្រួសារមួយដែលរស់នៅក្នុងក្បែរជើងភ្នំបូក ភូមិតានី ឃុំរុន…

ភ្ញៀវទេសចរសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរ

សៀមរាប ៖ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទ អង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើម ឈើក្នុងបរិវេណប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយ ហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។ លោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន…