Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារសម្អាតបរិស្ថានសំណូមពរ ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំ ចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារសម្អាតបរិស្ថានសំណូមពរ ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំ ចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖ ការងារសម្អាតបរិស្ថាននៅរមណីយដ្ឋានអង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។


ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាមស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹង ត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយ ទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។

ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទ នាគ ព័ន្ធ អ្នកស្រី ម៉ាប់ ឌឹប បានលើកឡើងថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទីក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួប្រទះជារៀងរាល់ថ្ងៃ។


អ្នកស្រី ឌឹប សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល។ ពិសេសបងប្អូនដែលមានជាប់មកជាមួយនូវម្ហូបអាហារ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសំរាម ដើម្បីឱ្យសម្រស់ផ្លូវវង់ធំនេះមានតែភាពបៃតងស្រស់ បំព្រង និងគ្មានសំរាម។ ការចូលរួមរបស់ភ្ញៀវទេសចរគ្រប់រូបគឺជាការចាំបាច់ដើម្បីរមណីយដ្ឋានអង្គរគ្មានសំរាម៕

About ad3fqkn

Check Also

អាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគ ខឿនផ្ទាល់ដីទិសខាងត្បូងប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories