Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈ យោគយល់លើគម្រោងសិក្សារួម ក្នុងការអភិរក្ស​ផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈ យោគយល់លើគម្រោងសិក្សារួម ក្នុងការអភិរក្ស​ផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ដឹកនាំ​ដោយលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។

អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជន៕

About ad3fqkn

Check Also

អ្នកជំនាញការអាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទមុនកិច្ចប្រជុំផ្លូវការ

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣  ជាថ្ងៃទីមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញការ អាដហុក អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីត្រួតពិនិត្យតាមការដ្ឋានជួសជុលប្រាសាទក្នុងតំបន់ រមណីយដ្ឋានអង្គរ។  ការងារនេះធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាម អនុសាសន៍ដែលដាក់ដោយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories