Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាក្ខន្ធ លោកសាស្រ្តាចារ្យ Darryl Leon Collins

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាក្ខន្ធ លោកសាស្រ្តាចារ្យ Darryl Leon Collins

សៀមរាប៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំ គណៈប្រតិភូ អមដំណើរដោយ អគ្គនាយករង ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ តាមបណ្តានាយកដ្ឋានចំណុះអាជ្ញាធរជាតិអប្សរា ចូលរួម គោរពវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យ Darryl Leon Collins ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ  ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោក ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំង គណៈប្រតិភូទាំងអស់ បានសម្តែងនូវក្តីសោកស្តាយ ចំពោះការទទួលមរណៈភាពរបស់លោកសាស្រ្តាចារ្យ Darryl Leon Collins ។


  អស់រយៈពេល៣០ ឆ្នាំមកនេះ លោកសាស្រ្តាចារ្យ Darryl Collins បានលះបង់ជំនាញ និងទេពកោ សល្យដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការស្រាវជ្រាវ ចងក្រងឯកសារ និងបង្ហាញពិភពលោកអំពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។ ជាពិសេសតាមរយៈជំនាញវិជ្ជាជីវៈរបស់លោកក្នុងការធ្វើកាតាឡុក និងចងក្រងឯកសារនៃសារមន្ទីរជាតិកម្ពុជា។

  លោកសាស្រ្តាចារ្យ Darryl Leon Collins ត្រូវបានគេកោតសរសើរជាខ្លាំង ចំពោះស្នាដៃសៀវភៅចំនួន២ក្បាលរបស់លោកគឺ the ground- breaking Building Cambodia: New Khmer Architecture (1953-1970) រួមជាមួយ Helen Grant Ross បោះពុម្ពក្នុងឆ្នាំ ២០០៦ និង Cambodian Wooden Houses 1,000 years of Khmer heritage ជាមួយលោក Hok Sokol បោះពុម្ពនៅឆ្នាំ ២០២១

ការលាចាករបស់សាស្រ្តាចារ្យ Darryl Leon Collins  គឺជាការបាត់បង់នូវធនធានមនុស្សយ៉ាងសំខាន់ និងគួរឱ្យសោកស្តាយក្រៃលែង។ អាជ្ញាធរជាតិអប្សរានឹងចងចាំក្នុងក្រអៅបេះដូងនូវគំរូវីរភាព និងការលះបង់ដ៏ធំធេងរបស់លោកក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌជាតិ ដែលលោកបានបន្សល់ទុកដល់ប្រជាជាតិខ្មែរ៕


About siemreaptoday

Check Also

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories