នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “អ្នកសារព័ត៌មានបេតិកភណ្ឌ” ដែលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងអ្នកសារព័ត៌មានចំនួន១៥ អង្គភាពផ្សេងគ្នាមកពីរាជធានីភ្នំពេញ និងសៀមរាប សរុបប្រមាណ៦០នាក់។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្សារភ្ជាប់តួនាទីរបស់អ្នកសារព័ត៌មាន ជាមួយនឹងបេតិកភណ្ឌ ក្នុងការយល់ដឹង ស្រលាញ់ និងចូលរួមចំណែកផ្សព្វផ្សាយ ការពារ និងលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន៕






