អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម

ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកមឿន ចន្រ្ទាថា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ ចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកពន្យល់ថា…

ប្រាសាទតាព្រហ្ម មានភាពល្បីល្បាញ និងលេចធ្លោ ដោយលក្ខណៈពិសេសនៃសំណង់ស្ថាបត្យកម្ម និងហ៊ុមព័ទ្ធទៅដោយធម្មជាតិ

ក្នុងចំណោមប្រាសាទបុរាណ ដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្ម គឺជាបុរាណដ្ឋាន ដ៏ទាក់ភ្នែកទេសចរយ៉ាងខ្លាំង បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើត ខ្លោងទ្វារជ័យ ក្រុងអង្គរធំ ដែលមានចំងាយប្រមាណ៣​គីឡូម៉ែត្រ ប្រាសាទតាព្រហ្ម កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម នៅលើដីរាបស្មើ ប្រមាណជាង​៧៣ហិកតា។ លោកស្រី នេត ស៊ីមន អ្នកបុរាណវិទូ…

អ្នកជំនាញបង្ហាញពីមោទកភាពដែលរួមចំណែកអភិរក្ស ជួសជុលប្រាសាទឥដ្ឋនៅតំបន់រលួសឱ្យរួចពីហានិភ័យ

រយៈពេល៣០ឆ្នាំមកហើយ រាប់ចាប់ពីស្ថាប័នអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ដែលធ្វើឱ្យចរន្តនៃការជួសជុល អភិរក្ស និងអភិវឌ្ឍន៍រមណីយ​ដ្ឋានអង្គរ កាន់តែល្អប្រសើរ។ នៅតំបន់រលួស ដែលមានប្រាសាទលលៃ ប្រាសាទព្រះគោ និងក្រុមប្រាសាទ​បាគងជាដើម ក៏ទទួលបានការអភិរក្ស និងជួសជុលច្រើនផងដែរ។ លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា ដែលកាន់ការងារអភិរក្ស និងជួសជុល តំបន់រលួសបានលើកឡើងថា…

អ្នកជិះកង់ទស្សនាប្រាសាទមានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនាតំបន់អង្គរ លើផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ចំនួនប្រមាណជាង១០០កង់ក្នុង១ថ្ងៃៗ។ លោក សេង សុធារ៉ា…

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ”

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាល​សន្និសីទអង្គរ ស្នាក់ការកណ្តាលអាជ្ញាធរជាតិអប្សរា មានរៀបចំបើកសិក្ខាសាលាផ្ទៃក្នុងស្ដីពី “ដំណើរការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ” ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ព្រមទាំងសិក្ខាកាម ដែលជាមន្ត្រី -បុគ្គលិកមកពីគ្រប់នាយក​ដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណប្រមាណ១០០នាក់។ សិក្ខាសាលា…

សួនរុក្ខជាតិអង្គរទទួលបានអ្នកទស្សនាចំនួនជាង ៦០០ ០០០ នាក់

ក្រោយពីបានបើកសម្ពោធដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរាខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍បន្ថែមដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។ បើកឱ្យចូលទស្សនាដោយឥតបង់ថ្លៃសម្រាប់សាធា​រណជនទូទៅ មិនថាក្មេងចាស់ប្រុសស្រី បរទេសឬខ្មែរ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់ប្រជា​ជន និងទេសចរ ឱ្យមានកន្លែងបៃតងដ៏ធំទូលំទូលាយ…

អាជ្ញាធរជាតិអប្សរាទល់ទ្រ និងអភិរក្សប្រាសាទបក្សីចាំក្រុងដែលប្រឈមហានិភ័យខ្ពស់

អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារជំនាញបាននិងកំពុងទល់ទ្រ និងអភិរក្សជួសជុលប្រាសាទ បក្សីចាំក្រុង ខណៈដែលប្រាសាទឥដ្ឋដែលមានអាយុកាលជាង១ ០០០ឆ្នាំមួយនេះមានភាពទ្រុឌទ្រោមខ្លាំង។ ប្រធានគម្រោងអភិរក្សប្រាសាទបក្សីចាំក្រុង លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា ប្រាសាទនេះមានខឿនថ្មបាយក្រៀម៤ថ្នាក់ និងមានកម្ពស់សរុប ២៩,២០ម៉ែត្រ។ ការទល់ទ្រ និងអភិរក្សសង្រ្គោះបន្ទាន់នេះធ្វើឡើងបន្ទាប់ពីផ្នែកដំបូលនៃប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវ និងហ្មត់ចត់ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានសម្រេចជាគោលការណ៍…

ទេសចរ បង្ហាញក្តីរំភើប ពេលឃើញរមណីយដ្ឋានអង្គរមានភ្ញៀវទេសចរមកទស្សនាច្រើនកុះករនាថ្ងៃបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំនេះ

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែ គឺមានទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនារមណីយដ្ឋានអង្គររាប់ម៉ឺននាក់។ ចំណោមអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាតំបន់អង្គរ ដែលហាក់ដូចជាមានការណាត់ជួបជុំមហាគ្រួសារខ្មែរនៅលើទឹកដីពិសិដ្ឋនេះ គឺមានខ្លះទើបតែបានមកទស្សនាលើកដំបូងនៅក្នុងឆាកជីវិតរបស់ពួកគេ។ យុវជនម្នាក់ មកពីខេត្តកំពង់ស្ពឺ ដែលទើបតែមកទស្សនាអង្គរលើកដំបូងក្នុងថ្ងៃឈប់សម្រាកពីការងារនៃថ្ងៃបុណ្យជាតិ បានបង្ហាញអារម្មណ៍រំភើបនៅពេលឃើញសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈ និងទេសភាពវាលស្មៅ ព្រមទាំងរុក្ខជាតិពណ៌បៃតងដ៏ស្រស់បំព្រងយ៉ាងស្រស់ស្អាត។…

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញថ្លែងសន្ទរកថាអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអង្គមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ

នៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្តង់ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញថ្លែង  សន្ទរកថាអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអង្គមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូក្នុងការស្ថាបនាសន្តិភាពតាមរយៈការអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ដោយធ្លាប់រងគ្រោះនូវអំពើប្រល័យពូជសាសន៍ និងសង្គ្រាមនាពេលកន្លងមក…

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញទំនាក់ទំនងការងារជាមួយបណ្តាគណ:ប្រតិភូប្រទេសផ្សេងៗក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៤៣អង្គការយូណេស្កូ

ក្នុងឱកាសដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៤៣អង្គការយូណេស្កូ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណ:ប្រតិភូកម្ពុជា បានអញ្ជើញទំនាក់ទំនងការងារជាមួយឯកឧត្តម Khondker M. Talha ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ ព្រមទាំងបណ្តាគណ:ប្រតិភូផ្សេងៗទៀតដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងជំរុញការគាំទ្ររវាងគ្នាទៅវិញទៅមក៕