ក្នុងឱកាសដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៤៣អង្គការយូណេស្កូ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណ:ប្រតិភូកម្ពុជា
បានអញ្ជើញទំនាក់ទំនងការងារជាមួយឯកឧត្តម Khondker M. Talha ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ ព្រមទាំងបណ្តាគណ:ប្រតិភូផ្សេងៗទៀតដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងជំរុញការគាំទ្ររវាងគ្នាទៅវិញទៅមក៕





