អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំយកស្បៀងជូនពលរដ្ឋភៀសសឹក នៅសង្កាត់ក្របីរៀល

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង មន្រ្តី-បុគ្គលិក បានដឹកនាំចុះសួរសុខទុក្ខដល់ពលរដ្ឋភៀសសឹកចូលមកកាន់ខេត្តសៀមរាប ចំនួនប្រមាណ ២៩៨គ្រួសារ ស្មើនិង១០២០នាក់ ស្ថិតនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប។

ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននាំយកនូវស្បៀង ព្រមទាំងគ្រឿងឧបភោគបរិភោគ  សម្រាប់ចែកជូនដល់គ្រួសារភៀសសឹកនីមួយៗ និងបានសួរសុខទុក្ខលើកទឹកចិត្ត រំលែកទុក្ខលំបាក ពេលមានបញ្ហាឈ្លានពានពីសំណាក់ប្រទេសថៃនៅតាមព្រំដែនកម្ពុជា-ថៃ រត់ភៀសសឹករកទីសុវត្ថិភាពអស់រយៈពេលជាច្រើនថ្ងៃមកហើយ៕


Leave a Reply

Your email address will not be published. Required fields are marked *