សៀមរាបធូដេ
លោក គង់ វិបុល កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
ដំណើរស្វែងរកធម៌ក្នុងទឹកដីអង្គរ៖ កុលបុត្រកុលធីតា៣២៨រូប ចូលរួមក្នុងពិធីបួសនាវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
ម្ចាស់បំណុលអះអាងថា ទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូង ឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំ
គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់«គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន

សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ីផ្លាស់ប្តូរសមុច្ច័យថ្មីតាំងបង្ហាញឱ្យសាធារណជនបានទស្សនា

សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានរៀបចំផ្លាស់ប្តូរសមុច្ច័យសរុបចំនួន ៣៥ ដែលក្នុងនោះមានសំលៀកបំពាក់ជាអាវ សំពត់ និងកន្សែង ដើម្បីតាំងបង្ហាញជូនសាធារណជនបានទស្សនា និងស្វែងយល់។ លោក សែន គឹមស៊ុន នាយករងស្តីទីសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា សមុច្ច័យដែលរៀបចំផ្លាស់ប្តូរ និងតាំងបង្ហាញនៅពេលនេះ មានអាយុកាលចន្លោះពី១៥ទៅ៣៥ឆ្នាំ ជាសមុច្ច័យដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជននៅមុនឆ្នាំ២០២៤ និងក្នុងឆ្នាំ២០២៤ មកពីខេត្តតាកែវ រាជធានីភ្នំពេញ…

កូនឈើចម្រុះចំនួន១៣,២៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដោយឥតគិតថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥

– ផ្តល់កូនឈើចម្រុះជូនកញ្ញា អ៊ីន ប៉ម តំណាងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ចំនួន​២០០​ដើម ដើម្បីយកទៅដាំលម្អនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៥០ដើម និងកកោះ៥០ដើម។ – ផ្តល់កូនឈើចម្រុះជូនគ្រឹះស្ថានសិក្សានានាមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ចំនួន១,៥០០ដើម ដើម្បីយកទៅដាំនៅតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក) នៃរមណី​យដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន…

អាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងពង្រឹងប្រាសាទឥដ្ឋប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគង

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងពង្រឹងប្រាសាទឥដ្ឋ ប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគង បន្ទាប់ពីពិនិត្យឃើញប្រាង្គប្រាសាទឥដ្ឋនេះ មានភាពខូចខាតធ្ងន់ធ្ងរ រចនាសម្ពន្ធប្រាង្គទាំងមូលទ្រុឌទ្រោមខ្លាំង គ្រឹះស្រុតនិងជញ្ជាំងប្រេះហែក ដែលមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។ លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមតាំងពីអំឡុងខែឧសភាឆ្នាំ២០២៥មក គឺក្រុមអ្នកជំនាញបានធ្វើការជួសជុលពង្រឹងប្រាសាទឥដ្ឋប្រាង្គទី៩ ក្នុងកំពែងទី៣នៃប្រាសាទបាគងនេះឡើងវិញ។…

អាជ្ញាធរជាតិអប្សរា សហការជាមួយគ្រឹះស្ថានសិក្សានានាមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប បន្តដាំកូនឈើ នៅរមណីយដ្ឋានអង្គរ

ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណី​យដ្ឋានប្រវត្តិសាស្ត្រអង្គរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតនៃគ្រឹះស្ថានសិក្សានានាដូចជា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) វិទ្យាស្ថានខ្មែរជំនាន់ថ្មី វិទ្យាស្ថានអាស៊ីកម្ពុជា វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងសាលាបឋមសិក្សាព្រះឥន្ទកោសីយ៍ ចំនួន១២០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះចំនួន១,៥០០ដើម…

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង ស្ថិតនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ និងទប់ស្កាត់ការខូចខាតជាបន្តទៀត។ ការងារនេះបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៥ និងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៥នេះ។ អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គ G14 មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ទាំងខឿនចុះខ្សោយ និងជញ្ជាំងជុំវិញនៅសល់កម្ពស់ជាង១ម៉ែត្រ…

គម្រោងជួសជុលជ្រុងឦសានបាកានអង្គរវត្តដំណើរការទៅមុខគួរឱ្យកត់សម្គាល់

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បាននិងកំពុងជួសជុលជ្រុងឦសាន នៃរួតបាកានប្រាសាទអង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក។ លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឱ្យដឹងថាគម្រោងជួសជុលជ្រុងឦសាននៃរួតបាកាន បានចាប់ផ្តើមនៅ២០២៥ បន្ទាប់ពីប្រើពេលមួយឆ្នាំ គឺឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវ…

អាជ្ញាធរជាតិអប្សរាធ្វើបទបង្ហាញផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវបុរាណវិទ្យាថ្មីទៅដល់សាធារណជន

នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នឹងធ្វើបទបង្ហាញស្តីពី ការផ្សព្វផ្សាយអំពីលទ្ធផលស្រាវជ្រាវបុរាណវិទ្យាថ្មីរបស់អាជ្ញាធរជាតិអប្សរា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅស្នាក់ការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ថ្ងៃទី១៥ វាគ្មិនលោក អន សុភាព…

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលសង្គ្រោះប្រាសាទឥដ្ឋនៅជ្រុងអាគ្នេយ៍របស់ប្រាសាទ​ភ្នំក្រោម ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ។ ការងារជួសជុលនេះបានចាប់ផ្តើមពីខែ​ឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាង ជញ្ជាំង…

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជូបពិភាក្សាការងារជាមួយអគ្គនាយករងនៃអង្គការយូណេស្កូ

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈ​ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៧​នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួប​ពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួល​បន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou…

ជប៉ុននិងខ្មែរ ៨០០នាក់ រួមគ្នាដាំដើមឈើចំនួន១ម៉ឺនដើម នៅបរិវេណប្រាសាទប្រី

សៀមរាប÷ជនជាតិជប៉ុនចំនួន៤៥០នាក់និងខ្មែរចំនួន៣៥០នាក់ នៅព្រឹកថ្ងៃសៅរ៍ទី០៥ខែកក្កដាឆ្នាំ២០២៥នេះ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៊ីអន នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៊ីអន(AEON)ជប៉ុននិងអាជ្ញាធរជាតិអប្សរា។សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន លោក ណាអូយ៉ា អូកាដា(Noya Okada)បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើវលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថា គម្រោងដាំដើម​ឈើ១ម៉ឺនដើមនៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វនិងមនុស្សឱ្យកាន់​តែប្រសើរឡើង។ ការដាំកូនឈើគឺមានសារសំខាន់ ដោយវាអាចជួយដល់ជីវចម្រុះធម្មជាតិ…