លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសចុះសួរសុខទុក្ខដល់ និងនាំយកអំណោយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ លោកជំទាវក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
