នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក អមដំណើរឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បន្តចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ ដែលការងារនេះ តែងធ្វើជាទៀងទាត់មុនកិច្ចប្រជុំរបស់គណៈកម្មាធិការមួយនេះ៕



