អាជ្ញាធរជាតិអប្សរា ជូនដំដឹងពីការបិទការធ្វើចរាចរណ៍នៅមុខប្រាសាទអង្គរ
សេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ សូមអានសេចក្តីជូនដំណឹងទាំងស្រុង..
Siem Reap Today
សេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍សម្រាប់រថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ សូមអានសេចក្តីជូនដំណឹងទាំងស្រុង..
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវជាភរិយាឥស្សរជនមួយចំនួនទៀត បានរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៥ ខែកក្តដា…
ប្រាសាទជមស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ នៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះ ត្រូវបានជួសជុលនៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញជាដំណាក់ៗ។ លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់…
នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ុក គន្ធី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍និស្សិតបរិញ្ញាបត្រ មហាវិទ្យាល័យសង្គមសាស្រ្ត ជំនាញរដ្ឋបាលសាធារណៈជំនាន់ទី១៧ និងទី១៨ នៃសាកលវិទ្យាល័យស្វាយរៀង សរុបចំនួន ៤៥នាក់។ ដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់អំពីតំបន់រមណីយដ្ឋានអង្គរ…
ក្រុមការងារសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ បានចុះកាត់ស្មៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលត្រូវសម្អាតប្រចាំថ្ងៃ ដោយចល័តពីទីតាំងមួយទៅមួយ មានប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងស្រះស្រង់ជាដើម។ ដ្បិតរដូវវស្សា ភ្លៀងធ្លាក់ញឹកញាប់ស្មៅឆាប់ដុះវែងបន្ដិចពិតមែន តែក្រុមការងារសម្អាតនៅតែប្រឹងប្រែងបំពេញការងារបានទាន់ពេលវេលា ដើម្បីរក្សាបាននូវបរិស្ថានរមណីយដ្ឋានអង្គរ មានសោភ័ណភាពស្រស់ស្អាតជាប្រចាំ៕
គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។ លោក ឈឿង…

តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ ដោយផ្តោតលើការងារអភិរក្សនិងបេតិកភណ្ឌវប្បធម៌ ជាផលិតផលទេសចរណ៍ដល់សិក្ខាម ជាមន្ត្រី បុគ្គលិក និងភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរា។ ពិធីបើកវគ្គបណ្តុះបណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Kim…
– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ឈឿន ឆិត គង់នៅវត្តគោកប៉ាទ្រី ក្រុងសៀមរាប ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅតាមបរិវេណវត្តអារាម ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម និងឈើទាល៣០០ដើម។ – ផ្តល់កូនឈើចម្រុះជូនតំណាងរដ្ឋបាលក្រុងសៀមរាប និងតំណាងរដ្ឋបាលស្រុកប្រាសាទបាគង ចំនួន២,១៩០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវក្នុងឃុំ សង្កាត់…
នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន បានអញ្ជើញចុះពិនិត្យកិច្ចការងារសំខាន់ៗមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានផ្តល់អនុសាសន៍គន្លឹះ មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅតាមការដ្ឋាននីមួយៗ និងការអនុវត្តជាបន្តបន្ទាប់ទៀត៕