អាជ្ញាធរជាតិអប្សរា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់ គ្រងប្រាសាទ” ជូនដល់សិក្ខាកាមចំនួន៨០នាក់
អាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ជាមន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ចូលរួមសរុបចំនួន៨០នាក់ នៅនាយកដ្ឋានសណ្តាប់ធ្នាប់។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ (Site Manager) និងធានាបាននូវវិធានការណ៍នានាក្នុងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តិឡើងដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។…
