ពិធីកោរជុក ជាប្រពៃណីទំនៀមរបស់អ្នកស្រុកខ្មែរយូរលង់មកហើយ

ថ្វីត្បិតតែពិធីកោរជុក ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរជាយូរមកហើយ ក៏ប៉ុន្តែ ក្នុងសម័យបច្ចុប្បន្នពិធីនេះ ហាក់មិនសូវមានប្រារព្ធធ្វើនៅតាមគ្រួសារនីមួយៗទៀតទេ។ បើទោះជាយ៉ាងណាអ្នកស្រុកអង្គរ និងនៅតាមបណ្ដាខេត្តខ្លះ នៅតែរក្សានិងប្រកាន់ខ្ជាប់ប្រពៃណីទំនៀម​ទម្លាប់នេះ ដើម្បីបន្តមត៌កវប្បធម៌របស់ដូនតាខ្មែរនៅឡើយ។ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ គ្រួសារមួយមកពីខេត្តឧត្តរមានជ័យបាននាំបុត្រាបុត្រី មកធ្វើពិធីកោរជុកនៅប្រាសាទអង្គរវត្ត។ ពិធីកោរជុក ក៏ជាកិច្ចពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងធ្វើឡើង គឺដើម្បីបញ្ជាក់ពីដំណើរជិវិតរបស់មនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលថ្មីមួយទៀត។ ពោល គឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗដែលត្រូវផ្លាស់ប្ដូរពីកុមារភាព ទៅជាមនុស្សពេញវ័យនិងមានការទទួលខុសត្រូវ។ ខ្មែរបុរាណធ្វើពិធីនេះឡើងសម្រាប់ក្មេងស្រីប្រុស…

សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ បន្តចុះកម្មសិក្សានៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ

កាលពីថ្ងៃទី១៧ ខែកុម្ភៈ សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ បានបន្តចុះកម្មសិក្សានៅកន្លែងមួយចំនួនក្នុងរមណី​យដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ។ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ សិក្ខាកាមបានចុះកម្មសិក្សាក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រមួយចំនួនដូចជា រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខា​សាលាខាងលើនេះ ដោយប្រើប្រាស់មូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង ដើម្បីចែករំលែកបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តអំពីកិច្ចការអភិរក្ស ការគ្រប់គ្រង ការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា នៅរមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ៕

សិក្ខាកាមនៃសិក្ខាសាលាស្តីពីកម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ចុះកម្មសិក្សានៅកន្លែងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

បន្ទាប់ពីសិក្សានៅក្នុងថ្នាក់ សិក្ខាសាលាស្តីពី «កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍» ក៏បានចុះកម្មសិក្សានៅតាមទីតាំងមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ប្រាសាទនាគព័ន្ធ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងប្រាសាទបន្ទាយស្រីជាដើម។ សិក្ខាកាមទាំង៣០រូប មានកម្ពុជា ឡាវ និងវៀតណាម បានស្វែងយល់ពីការងារគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងជាឱកាសឱ្យពួកគេរៀនសូត្រ ពីតំបន់មួយទៅតំបន់មួយ ក្នុងនាមជាយុវជនវប្បធម៌ដែលកំពុង​ធ្វើការនៅតំបន់បេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា…

អាជ្ញាធរជាតិអប្សរាច្រានចោលការផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមដែលចោទថាអាជ្ញាធរអប្សរារំលោភលើដីឯកជនរបស់ពលរដ្ឋ

សៀមរាប÷អាជ្ញាធរជាតិអប្សរាច្រានចោលការផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម ហ្វេសប៊ុកដែលបានផ្សាយចោទថាអាជ្ញាធរអប្សរារំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ​ ដែលនេះខុសពីការពិតទាំងស្រុង។ តាមពិត សកម្មភាពនេះបានកើតឡើងតាំងពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលក្រុមការងាររបស់អាជ្ញាធរ​ជាតិអប្សរា ចុះទប់ស្កាត់សកម្មភាពរបស់ប្រជាពលរដ្ឋរំលោភលើក្បាលដីរដ្ឋលេខ ៧៣៨ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា សុំស្នើឱ្យបញ្ឈប់ការផ្សាយព័ត៌មានដែលមិនមែនជាការពិតទាំងនេះ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងបង្កបញ្ហានៅក្នុងសង្គម៕

អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណ

រាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ រៀងរាល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែចាប់ត្រីរួមគ្នាមិនដែលខកខានជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតាមិនដែលខកខាន។ ជាក់ស្តែងនៅរដូវឆ្នាំថ្មីនេះ គណៈកម្មការរៀបចំបុណ្យកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ត្រីរួមគ្នាក្នុងបឹងរបស់អ្នកភូមិដែលរថែរក្សា អភិរក្សមិនអនុញ្ញាតនេសាទផ្តេសផ្តាស ក្រៅពីខែមាឃនោះឡើយ។ លោក ពេជ្រ ឃិន…

អាជ្ញាធរជាតិអប្សរាជម្រាបជូនសាធា​រណជនជាតិនិងអន្តរជាតិពីការកើនឡើងរបស់សត្វស្វានិងបង្ករបួសស្នាម

សៀមរាប÷អាជ្ញាធរជាតិអប្សរា បានចេញលិខិតប្រកាសព័ត៍មាន ជម្រាបជូន​សាធា​រណជនជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្តើមចំណី និងឈានដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម.. សូមអានលិខិតប្រកាសព័ត៍មានទាំងស្រុង..

ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោមជួសជុលរួចជាស្ថាពរ

ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទ​ភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើង​វិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែ មិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា…

មន្រ្តីជំនាញតម្រូវឱ្យស្ត្រីឈ្មោះ អេន ចរិយា បញ្ឈប់ជាបន្ទាន់ចំពោះការតាំងខ្លួន ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា

សៀមរាប៖ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័កោះហៅស្ត្រីឈ្មោះអេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា និងព្រមានចាត់វិធានការផ្លូវច្បាប់ប្រសិនបើកើតមានម្តងទៀត។មន្ត្រីជំនាញដែលមកពីមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះមេគណខេត្តសៀមរាប ចូលរួមផងនោះ​…

ឡើងមាឃ ឬឡើងអ្នកតា ទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម

ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។ ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។ ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។…

អាជ្ញាធរ​ជាតិ​អប្សរា​ ប្រកាសព័ត៍មានជុំវិញការបង្ហោះព័ត៍មានមិនពិតនៅប្រាសាទអង្គរវត្ត

សៀមរាប=បន្ទាប់ពីមានការបង្ហោះ​ និងធ្វើអធិប្បាយព័ត៍មានមិនពិត​នៅ​ប្រាសាទ​អង្គរវត្ត​ របស់បុគ្គលឆ្លៀត​ឱកាស នៅថ្ងៃទី៣០​ ខែមករា.២០២៥​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​ ចេញសេចក្តីប្រកាសព័ត៍មានអំពីករណី​នេះ​ ដើម្បីជូនជ្រាបដល់មហាជន សូមអានខ្លឹមសារក្នុងលិខិតទាំងស្រុង..