ឯកឧត្តម ហ៊ុន ម៉ានី ៖ អង្គរសង្រ្កាន្តនៅខេត្តសៀមរាបឆ្នាំ២០២៥នេះ នឹងមានភាពអស្ចារ្យលើសឆ្នាំមុនៗ

សៀមរាប÷ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍​ថា​ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តខេត្តសៀមរាបឆ្នាំ២០២៥នេះ នឹងមានភាពអស្ចារ្យ លើសឆ្នាំមុនៗ។ ឯកឧត្តមមានប្រសាន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពី ការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ មុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តម ហ៊ុន…

ចង្វាក់បេះដូងអង្គរ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីប្លែក ក្នុងពិធីអង្គរសង្ក្រាន្តឆ្នាំ២០២៥

សៀមរាប៖ ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្តលោកសុខ សប្បាយណា បានថ្លែងថា ការសម្តែងសិល្បទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណ​: ជន​អាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត (បណ្តាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល ៣យប់ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីប្លែកមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។ លោក សុខ សប្បាយណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” នៅបរិវេណមុខប្រាសាទអង្គរវត្ត…

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលតួប៉មខាងត្បូងនៃប្រាសាទត្រពាំងខ្យង ក្នុងដំណាក់កាលទី១

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួសជុលតួប៉មខាងត្បូង និងទល់ទ្រតួប៉មកណ្តាលនៃប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង និងបានបញ្ចប់ក្នុងដំណាក់កាលទី១ នៅចុងឆ្នាំ២០២៤ កន្លងមក។ លោក សូ រ៉ាវី មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការខូចខាតប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ដោយសារកត្តាអាយុកាល កត្តាមនុស្ស សង្គ្រាម និងធម្មជាតិជាដើម។…

ការធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ចប់ដោយជោគជ័យ

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានរៀបចំពិធីបិទសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុនហៅកាត់ថា JQA (Japan Quality Assurance) ក្រោយពីចុះពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងចុះត្រួតពិនិត្យនៅតាមរមណីយដ្ឋានអង្គរដោយផ្ទាល់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកុម្ភៈ…

សវនករបរិស្ថានជប៉ុនថា អាជ្ញាធរជាតិអប្សរាគ្រប់គ្រងបរិស្ថានអង្គរអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ស្ដង់ដារអន្តរជាតិបានល្អ

សវនករជប៉ុន លោក YAMADA MAMORU បានចុះវាយតម្លៃលើការគ្រប់គ្រងបរិស្ថានទូទៅរបស់អាជ្ញាធរជាតិអប្សរា នៅក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងការចុះពិនិត្យនិងវាយតម្លៃនៅក្នុងតំបន់អង្គរនោះ លោក YAMADA MAMORU បានថ្លែងថាសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរា បានគ្រប់គ្រងបរិស្ថានតំបន់អង្គរ ដោយអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ជាស្តង់ដារអន្តរជាតិបានយ៉ាងល្អ។…

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពលី បើកការដ្ឋានជួសជុលរួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency )បានរៀបចំពិធីប្រុងពលី តាមបែបជំនឿសាសនា សុំសេចក្តីសុខ ដើម្បីបើកការដ្ឋានជួសជុលអភិរក្សរួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត​ ក្រោមអធិបតីភាពឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត…

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា សម្រាប់រយៈពេល៣ឆ្នាំ

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សវនករស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA) បានរៀបចំធ្វើសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001: 2015 ក្នុងបំណងដើម្បីបញ្ជាក់ថាតើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តអនុលោមជាប្រចាំ ស្របតាមស្ដង់ដារដែរឬទេ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា…

អាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌា ជួស​ជុលលើកតម្លៃកំពែងជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម

អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងជួស​ជុល កំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាងជើង នៃប្រាសាទតាព្រហ្ម ដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ បន្ទាប់ពីបានរងការខូចខាតទ្រុឌទ្រោម ដោយមូលហេតុជាច្រើន។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា ក្នុងគម្រោងដំណាក់កាលទី៣ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ក៏បានធ្វើការជួសជុលពង្រឹងឡើងវិញកំពែងថ្មបាយក្រៀម ជ្រុងខាងលិច ផ្នែកខាង​ជើង…

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភព​លោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចាត់ទុកសិក្ខាសាលានេះថាមានសារសំ ខាន់ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងបេតិកភណ្ឌកំពុងធ្វើការងារនៅក្នុងតំបន់បេតិកភណ្ឌផ្សេងគ្នា…

អាជ្ញាធរជាតិអប្សរា ប្រារព្ធខួប៣០ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរានាបរិវេណប្រាសាទបាយ័ន

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនា រួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា(១៩ខែកុម្ភៈ ឆ្នាំ១៩៩៥​-១៩ខែកុម្ភៈ ឆ្នាំ២០២៥) នៅបរិវេណស្ពានហាលប្រាសាទបាយ័ន ច្រកចូលខាងកើត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម…