ខេត្តសៀមរាប=បឹងពារាំង គឺជាបឹងធម្មជាតិមួយដ៍ធំមួយ ហើយមានផ្ទៃទឹកល្វឹងល្វើយ ហ៊ុំពទ្ធ័ដោយព្រៃលិចទឹកក្រាស់ៗដែលជាអំណោយផលសម្រាប់ត្រីពងនិងកូន។ ក្រៅពីនោះវាបានផ្តល់ជាជម្រកដល់ប្រភេទសត្វល្មូន ជាពិសេសបានផ្តល់ជាជម្រកសត្វស្លាបរាប់រយប្រភេទផងដែរ។បឹងធម្មជាតិមួយនេះ ក្រៅពីផ្តល់ជាជម្រកត្រីនិងសត្វក្នុងការរស់នៅបន្តពូជ វាក៍ជាតំបន់ទេសចរដ៍ទាក់ទាញមួយផងដែរ ក្រៅពីប្រាង្គប្រាសាទបុរាណនិងរមណីយដ្ឋានផ្សេងៗ ត្បិតបឹងពារាំងអ្នកទេសចរអាចទស្សនាព្រៃលិចទឹក រួមទាំងសត្វស្លាបជាច្រើនប្រភេទផងដែរ។ បឹងនេះមានទីតាំងនៅផ្នែកខាងត្បូងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ជាប់និងមាត់បឹងទន្លេសាប។ ដោយសក្តានុពលនៃបឹងនេះ តាមរយ:អាជ្ញាធរមូលដ្ឋាន ក៍បានស្នើសុំបង្កើតជាសហគមន៍ ដែលមានឈ្មោះថា សហគមន៍ទេសចរណ៍ វប្បធម៍ធម្មជាតិ…