ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ជួសជុលបានប្រមាណ៤៥ ភាគរយហើយ
ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ជួសជុសសម្រេចបានប្រមាណ៤៥ភាគរយហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានធ្វើឡើងជាជំហានៗ ហើយបច្ចេកទេសនៃការជួសជុលក៏ត្រូវបានអនុវត្តទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះ…
